ឈឺពងស្វាសគឺជាការឈឺចាប់ដែលកើតមានឡើងក្នុង ឬជុំវិញនៃពងស្វាសមួយ ឬទាំង សងខាង។ ជួនកាលការឈឺពងស្វាសនេះចាប់ផ្តើមកើតឡើងនៅត្រង់ក្រលាន ឬពោះ និងចាក់មកពងស្វាសនេះ។
មូលហេតុ
ការឈឺពងស្វាសមានមូលហេតុដែលអាចទៅរួចនោះជាច្រើន។ ពងស្វាសគឺឆាប់ នឹង ដឹង ណាស់ និងសូម្បីតែការប៉ះទង្គិចតិចតួចក៏ដោយក៏អាចបណ្តាលអោយឈឺពងស្វាស ឬមាន ភាពមិនស្រួលលើពងស្វាសដែរ។ ការឈឺពងស្វាសអាចចាប់ផ្តើមនៅត្រង់ពងស្វាសខ្លួនវា ឬនៅបំពង់ដែលបត់បែននៅផ្នែកខាងក្រោយនៃពងស្វាសដែលគេហៅថាបំពង់អេពីឌីឌីម(epididymis)។ ជួនកាល, អ្វីដែលហាក់ដូចជាមានការឈឺពងស្វាសនោះគឺត្រូវបានបង្ក ឡើង ដោយបញ្ហាដែលចាប់ផ្តើមនៅត្រង់ក្រលាន, ពោះ ឬកន្លែងផ្សេងទៀតដូចជាគ្រួស ក្នុង តម្រងនោម, ជំងឺក្លនមួយចំនួនអាចបណ្តាលអោយឈឺពងស្វាសផងដែរ។ មូលហេតុនៃ ការឈឺពងស្វាសមិនអាចតែងតែត្រូវបានកំនត់នោះទេ។
មូលហេតុនៃការឈឺពងស្វាសអាចរួមមានៈ
-ជំងឺសរសៃវិញ្ញាណដែលត្រូវបានបណ្តាលមកពីជំងឺទឹកនោមផ្អែម
-រលាកបំពង់អេពីឌីឌីម
-ដំបៅ
-ជំងឺរលាកលើសរសៃឈាម
-ដក់ទឹកក្នុងស្រោមពងស្វាស
-ឈឺពងស្វាសដោយមិនដឹងមូលហេតុ
-ជំងឺក្លន
-ជំងឺក្រួសក្នុងតម្រងនោម
-ស្រឡទែនMumps
-រលាកពងស្វាស
-ពងស្វាសត្រឡប់ឡើងទៅលើ
-មានដុំនៅក្នុងស្រោមពងស្វាស
-មានទឹកនៅក្នុងពងស្វាស
-គ្រោះថ្នាក់ទៅលើពងស្វាស
-រមួលពងស្វាស
-មហារីកពងស្វាស
-ឆ្លងមេរោគលើប្រដាប់បង្ហូរទឹកនោម
-សរសៃឈាមវ៉ែនក្នុងស្រោមពងស្វាសរីកធំ
-កាត់បំពង់បញ្ចេញទឹកកាមចោល
នៅពេលណាដែលជួបនឹងគ្រូពេទ្យ
ភ្លាមៗដែលមានការឈឺពងស្វាសធ្ងន់ធ្ងរអាចជារោគសញ្ញានៃការរមួលពងស្វាស។ ការរមួលពងស្វាសដែលអាចអោយមានការបាត់បង់ឈាមដែលមកចិញ្ចឹមវាយ៉ាងលឿន។ លក្ខខ័ណ្ឌនេះតម្រូវអោយមានការព្យាបាលយ៉ាងឆាប់រហ័សដើម្បីការពារពីការបាត់បង់នៃពងស្វាស។
សូមស្វែងរកនូវការព្យាបាលដោយប្រុងប្រយ័ត្នប្រសិនបើអ្នកមានៈ
-ឈឺពងស្វាសភ្លាមៗ និងធ្ងន់ធ្ងរ
-ការឈឺពងស្វាសរួមផ្សំនឹងក្អួត, គ្រុនក្តៅ, ញាក់ ឬមានឈាមក្នុងទឹកនោម
សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យប្រសិនបើអ្នកមានៈ
-ឈឺពងស្វាសតិចតួចដែលមានរយៈពេលតិចជាពីរ ឬបីថ្ងៃ
-មានដុំ ឬហើមនៅជុំវិញពងស្វាស
ព្យាបាលដោយខ្លួនឯង
មធ្យោបាយទាំងនេះអាចជួយបន្ថយនៃការឈឺពងស្វាសដែលស្រាលបានៈ
-ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដូចជា អាស្ពីរីន, ibuprofen (Advil, Motrin, ផ្សេងទៀត) or acetaminophen (Tylenol, ដទៃទៀត), ប្រសិនបើគ្រូពេទ្យរបស់អ្នកមិនបានអោយ អ្នក នូវ ការណែនាំផ្សេងៗ។ កុំអោយថ្នាំអាស្ពីរីនទៅកូនរបស់អ្នកដោយគ្មាន ការពិភាក្សាជាមួយ គ្រូពេទ្យជាមុន។
-ទ្រស្រោមពងស្វាសជាមួយនឹងប្រដាប់ទ្រ។
ពត៌មានប្រចាំថ្ងៃ ឈឺពងស្វាស
ឈឺពងស្វាស
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855