ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីហេតុផលដែលធ្វើឲ្យអ្នកមិនអាចក្លាយជាសង្សាររបស់បុរសម្នាក់។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកមានចរិតដូចជាប្រុស មិនសុភាពរាបសារសោះ គឺមិនអាចទាក់ទាញបុរសបានឡើយ ដោយអ្នកអាចទាក់ទាញបាន ប៉ុន្តែត្រឹមជាមិត្តភក្តិតែប៉ុណ្ណោះ មិនអាចលើសនឹងឡើយ។
  2. នៅពេលដែលអ្នកក្លាហានជ្រុល នឹងធ្វើឲ្យអ្នកមិនមានសង្សារឡើយ ព្រោះមនុស្សប្រុសមិនចូលចិត្តមនុស្សស្រីប្រភេទនេះទេ។
  3. នារីដែលចូលចិត្តប្តឹងច្រើន ហើយចូលចិត្តនិយាយដើមគេច្រើន ក៏មនុស្សប្រុសមិនពេញចិត្តដែរ។ ដូចនេះ ប្រសិនជាអ្នកមានចរិតបែបនេះ អ្នកគួរតែកែចោល ទើបអាចមានសង្សារនឹងគេ។
  4. នារីដែលគិតច្រើនពេក ក៏មិនងាយមានសង្សារដែរ ព្រោះគេពិបាកនឹងសម្រេចចិត្តលើរឿងអ្វីមួយ។ ដូចនេះ នៅពេលដែលបុរសនៅជិត គឺតឹងចិត្តខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យគ្មានមនុស្សប្រុសណាហ៊ាននៅជិតឡើយ៕