ម្រេចខ្មៅគឺជាគ្រឿងផ្សំដ៏សំខាន់នៅទូទាំងពិភពលោក។ បន្ថែមពីលើការបន្ថែមរសជាតិទៅក្នុងអាហារ ម្រេចខ្មៅអាចដើរតួជាអង់ទីអុកស៊ីដង់ និងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនប្រភេទ។
អត្ថបទនេះ ពិនិត្យមើលម្រេចខ្មៅ រួមទាំងអត្ថប្រយោជន៍ ផលប៉ះពាល់ និងការប្រើប្រាស់មុខម្ហូប។
.អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព
សមាសធាតុផ្សំនៅក្នុងម្រេចខ្មៅ ដែលមានសារធាតុសកម្មអាចការពារពីការបំផ្លាញកោសិកា ធ្វើអោយប្រសើរឡើងនូវការស្រូបយកសារធាតុចិញ្ចឹម និងជួយដល់បញ្ហារំលាយអាហារ។
.សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល
ការសិក្សាជាច្រើនបង្ហាញថា ម្រេចខ្មៅដើរតួជាអង់ទីអុកស៊ីដង់នៅក្នុងខ្លួន។ សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាសមាសធាតុដែលប្រឆាំងនឹងការបំផ្លាញកោសិកា ដែលបណ្តាលមកពីម៉ូលេគុលមិនស្ថិតស្ថេរ ដែលគេហៅថារ៉ាឌីកាល់សេរី។
រ៉ាឌីកាល់សេរី បង្កើតជាលទ្ធផលនៃរបបអាហារមិនល្អ ការប៉ះពាល់នឹងព្រះអាទិត្យ ការជក់បារី ការបំពុល និងផ្សេងៗទៀត។
.ជំរុញការស្រូបយកសារធាតុចិញ្ចឹម
ម្រេចខ្មៅអាចជួយបង្កើនការស្រូបយក និងមុខងារនៃសារធាតុចិញ្ចឹមជាក់លាក់ និងសមាសធាតុមានប្រយោជន៍។
ជាពិសេសវាអាចធ្វើឱ្យប្រសើរឡើងនូវការស្រូបយកសារធាតុ curcumin ដែលជាសារធាតុសកម្មនៅក្នុងរមៀត គ្រឿងទេស ប្រឆាំងនឹងការរលាកដ៏ពេញនិយម។
.អាចជំរុញការរំលាយអាហារ និងការពាររាគ
ម្រេចខ្មៅ អាចជួយលើកកម្ពស់មុខងារក្រពះឱ្យបានត្រឹមត្រូវ។
ជាក់ស្តែងការទទួលទានម្រេចខ្មៅ អាចជំរុញការបញ្ចេញអង់ស៊ីមនៅក្នុងលំពែង និងពោះវៀនរបស់អ្នក ដែលជួយរំលាយជាតិខ្លាញ់ និងជាតិស្ករ៕