វីតាមីន B កំផ្លេច គឺជាវីតាមីនមួយក្រុមដែលបង្កើតឡើងដោយវីតាមីន B ៨ប្រភេទខុសៗគ្នា ដែលវាត្រូវបានគេស្គាល់ថា ជាវីតាមីនរលាយក្នុងទឹក។ វីតាមីនទាំង ៨នេះធ្វើការជាមួយគ្នាដើម្បីបង្កើនថាមពលក្នុងរាងកាយតាមរយៈការរំលាយអាហារទៅជាថាមពល។
វីតាមីនេះនេះសុទ្ធតែសំខាន់ទាំងអស់ក្នុងការផ្តល់នូវការលូតលាស់ និងធំធាត់ ព្រមទាំងត្រូវបានអ័រម៉ូន កោសិកាគ្រាប់ឈាម និងប្រព័ន្ធសរសៃប្រសាទយកទៅប្រើប្រាស់។ ដូច្នេះយកល្អគួរតែយល់ថា សមាជិកនៃក្រុមវីតាមីន B នីមួយៗមានអ្វីខ្លះ មានប្រភពមកពីណាខ្លះ។
B1
• មានឈ្មោះម្យ៉ាងទៀតហៅថា Thiamine
• ជួយបង្ការភាពស្ត្រេស
• ការពារប្រព័ន្ធភាពស៊ាំ
• បង្កើតកោសិកាថ្មីៗក្នុងរាងកាយ
• មនុស្សយើងកម្រកង្វះវីតាមីននេះណាស់ តែបើមានមែន វានឹងធ្វើឲ្យមានជំងឺសរសៃប្រសាទជាពិសេស Encephalopathy
• ប្រភពដ៏ល្អបំផុត៖ សណ្តែកដី និងស្ពៃស្ពីណាច
B2
• មានឈ្មោះម្យ៉ាងទៀតហៅថា Riboflavin
• ជាអង់ទីអុកស៊ីដង់សម្រាប់ប្រឆាំងនឹងរ៉ាឌីកាលសេរី
• បង្ការជំងឺបេះដូង
• ទប់ស្កាត់ឥទ្ធិពលនៃភាពចាស់មុនអាយុ
• ជួយដល់ការផលិតគ្រាប់ឈាមក្រហម
• កង្វះវីតាមីននេះអាចបណ្តាលឲ្យជ្រុះសក់ កង្វះគ្រាប់ឈាម បញ្ហាលើស្បែក និងជំងឺថ្លើម
• ប្រភពដ៏ល្អបំផុត៖ យ៉ាអួ ស៊ុត ស្ពៃស្ពីណាច ផ្លែអាលម៉ុន និងសណ្តែកសៀង
B3
• មានឈ្មោះម្យ៉ាងទៀតហៅថា Niacin
• ជួយពង្រឹងដល់របត់ឈាមរត់
• បង្កើនកូឡេស្តេរ៉ុលល្អ
• ផលិតអ័រម៉ូន
• កង្វះវីតាមីននេះអាចបណ្តាលឲ្យ គេងមិនលក់ រាករូស ខ្សោយ និងប្រេះស្បែក
• ប្រភពដ៏ល្អបំផុត៖ បន្លែពណ៌បៃតង ស៊ុត ទឹកដោះគោ និងសណ្តែក
B5
• មានឈ្មោះម្យ៉ាងទៀតហៅថា Pantothenic Acid
• ជួយបង្កើនថាមពល
• ជួយបំបែកកាបូអ៊ីដ្រាត និងខ្លាញ់
• ជួយផលិតអ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ូន និងផ្សេងៗទៀត
• អ្នកជំងឺកម្រនឹងកង្វះវីតាមីននេះណាស់ តែបើមានគឺបណ្តាលឲ្យកើតមុនធ្ងន់ធ្ងរ។
• ប្រភពដ៏ល្អបំផុតគឺ៖ ផ្លែប័រ ពពួកគ្រាប់បន្លែងមានសំបក សាច់ និងស៊ុត
B6
• មានឈ្មោះម្យ៉ាងទៀតហៅថា Pyridoxine
• ជួយសម្រួលដល់កម្រិត Homocysteine
• ជួយផលិតអ័រម៉ូនមួយចំនួន
• ជួយជំរុញដល់អារម្មណ៍កាន់តែល្អ
• ការកង្វះវីតាមីនមួយនេះ អាចបណ្តាលឲ្យមានការរលាករ៉ាំរ៉ៃ និងបញ្ហាសរសៃប្រសាទបាន។
• ប្រភពដ៏ល្អបំផុត៖ សាច់មាន់ ត្រីសាលម៉ុង សណ្តែក អង្ករសម្រូប ការ៉ុត និងគ្រាប់ផ្កាឈូករ័ត្ន
B7
• វីតាមីននេះត្រូវបានគេស្គាល់ថាជាវីតាមីនសម្រស់ ព្រោះរាល់ផលិតផលថែរសម្រស់ក្រចក សក់ និងស្បែកសុទ្ធតែមានវាទាំងអស់
• ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម
• ជួយជំរុញដល់ការលូតលាស់ និងធំធាត់ធម្មតារបស់ទារកក្នុងផ្ទៃ
• កង្វះវីតាមីនមួយនេះគឺផ្តល់ហានិភ័យដល់ទារកក្នុងផ្ទះ និងបង្កជាការមិនលូតលាស់តែម្តង
• ប្រភពដ៏ល្អបំផុត៖ ត្រី ដំឡូងបារាំង និងគ្រាប់ផ្លែឈើ
B9
• វាមានឈ្មោះម្យ៉ាងទៀតហៅថា Folate ឬ Folic Acid
• ត្រូវបានគេប្រើដើម្បីជំរុញដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ ព្រោះវាអាចបង្ការការខូចសរសៃប្រសាទលើទារកមិនទាន់កើតបាន
• វាក៏មានប្រយោជន៍ក្នុងការជំរុញដល់ការលូតលាស់ខួរក្បាល និងការចងចាំល្អ និងកាត់បន្ថយភាពស្ត្រេសដែរ
• កង្វះជីវជាតិមួយនេះអាចបណ្តាលឲ្យ កង្វះគ្រាប់ឈាម
• ប្រភពដ៏ល្អបំផុត៖ បន្លែពណ៌បៃតងចាស់ ត្រីសាលម៉ុង និងទឹកដោះគោ
B12
• ឈ្មោះវាម្យ៉ាងទៀតហៅថា Cobalamin ដែលវាត្រូវការធ្វើការជាមួយនឹង B9 ដើម្បីបង្កើតគ្រាប់ឈាមក្រហមបាន
• កង្វះជីវជាតិមួយនេះ អាចបណ្តាលឲ្យកើតជំងឺកង្វះគ្រាបឈាម Macrocytic Aniema, បាត់បង់ការចងចាំ និងជំងឺសរសៃប្រសាទចុងដៃចុងជើង
• ប្រភពដ៏ល្អបំផុត៖ ត្រី សត្វមានសំបក សាច់គោ និងអាហារធ្វើពីទឹកដោះគោ
ខណៈពេលដែលយើងអាចទទួលបានវីតាមីនទាំងអស់ខាងលើតាមរយៈការញ៉ាំថ្នាំបំប៉នវីតាមីន ការញ៉ាំអាហារសម្បូរវីតាមីន B កំផ្លេចអាចផ្តល់នូវជីវជាតិផ្តល់សុខភាពដែលរាងកាយត្រូវការបានគ្រប់គ្រាន់៕
ពត៌មានប្រចាំថ្ងៃ សារៈសំខាន់ និ...
សារៈសំខាន់ និងអ្វីដែលអ្នកមិនធ្លាប់ដឹងអំពី វីតាមីន B
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855