សាច់ជាអាហារមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B ជាតិដែក និងស័ង្កសី ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយក្នុងការរក្សាបាននូវសុខភាពរឹងមាំប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាសាច់មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនក៏ដោយ ក៏មិនមែនមានន័យថា វាអាចផ្គត់ផ្គង់នូវសារធាតុចិញ្ចឹមគ្រប់ប្រភេទពេញលេញដែលរាងកាយត្រូវការចាំបាច់រៀងរាល់ថ្ងៃបានដែរ។ អ្នកគួរចាំថា របបអាហារដែលផ្សំឡើងពីប្រភេទនៃអាហារខុសៗគ្នាទើបអាចផ្ដល់នូវសារធាតុចិញ្ចឹមល្អៗច្រើនប្រភេទផ្សេងៗគ្នា។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីបញ្ហាដែលអាចលេចឡើងនៅពេលអ្នកញ៊ាំសាច់ច្រើនពេក ៖

១. បញ្ហាតម្រងនោម

ការទទួលទានសាច់ច្រើនពេកអាចបង្កបញ្ហាតម្រងនោមផ្សេងៗគួរឱ្យបារម្ភ! នោះក៏ព្រោះតែសាច់សឹងតែគ្រប់ប្រភេទ គឺមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់។ ហើយប្រូតេអ៊ីន គឺចាំបាច់សម្រាប់ដំណើរការនៃការលូតឡាស់ និងសុខភាពសាច់ដុំ ប៉ុន្តែការរំលាយប្រូតេអ៊ីនជាការងារដ៏ពិបាកបំផុតមួយដែលតម្រងនោមធ្វើ ឬទទួលខុសត្រូវ។ ការទទួលបាននូវជាតិប្រូតេអ៊ីន គឺល្អសម្រាប់សុខភាព ប៉ុន្តែប្រូតេអ៊ីនច្រើនហួសប្រមាណពេកអាចបណ្ដាលឱ្យមានផលប៉ះពាល់ដល់តម្រងនោម។ ប្រូតេអ៊ីនច្រើនពេកបង្កើនការផ្ទុកមេតាប៉ូលីកដែលបង្កការបំផ្លាញដល់តម្រងនោម។ ការទទួលទានអាហារមានផ្ទុកជាតិប្រូតេអ៊ីនច្រើនក៏បង្កើនហានិភ័យនៃជំងឺគ្រួសក្នុងតម្រងនោមផងដែរ។ ហើយអ្នកដែលមានជំងឺតម្រងនោមមិនត្រូវបានណែនាំឱ្យទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនឡើយ។

២. ធុំក្លិនខ្លួន

អ្នកប្រហែលជាទទួលទានសាច់ច្រើនពេកហើយ។ ជាពិសេសសាច់ក្រហម គឺជាផលិតផលមួយដែលប្រព័ន្ធរំលាយអាហារពិបាកនឹងរំលាយ ដូច្នេះហើយទើបអ្នកដែលទទួលទានសាច់ច្រើនជាប្រចាំជួបប្រទះបញ្ហាក្លិនខ្លួនដូចស៊ុតស្អុយ។

៣. ខ្លាញ់ទ្រីគ្លីសេរីដកើនឡើង

ទ្រីគ្លីសេរីដជាប្រភេទខ្លាញ់មួយក្នុងឈាម។ អាហារដែលមានផ្ទុកជាតិខ្លាញ់ឆ្អែត saturated ខ្ពស់ដូចជាសាច់ក្រោមនឹងបង្កើនកម្រិតនៃជាតិខ្លាញ់មិនល្អក្នុងឈាមគួរឱ្យបារម្ភ។

៤. ឡើងទម្ងន់

សាច់ភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិកាឡូរីខ្ពស់ ហើយប្រសិនបើអ្នកចូលចិត្តទទួលទានសាច់ខ្លាញ់ និងមិនសូវជាធ្វើលំហាត់ប្រាណទៀងទាត់ទៀតនោះវាគ្មានអ្វីគួរអោយភ្ញាក់ផ្អើលឡើយដែលអ្នកនឹងត្រូវកើនទម្ងន់ខ្លាំងឆាប់រហ័ស។

៥. ទល់លាមក

ប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃដែលរាងកាយត្រូវការដើម្បីរក្សាបាននូវចលនាពោះវៀនល្អប្រសើរជៀសផុតពីបញ្ហាទល់លាមកនោះ គឺបន្លែ និងផ្លែឈើ។ សាច់គ្មានផ្ទុកជាតិសសៃឡើយ! នេះហើយជាមូលហេតុដែលអ្នកនឹងត្រូវជួបប្រទះអាការៈទល់លាមក ប្រសិនបើអ្នកទទួលទានសាច់ច្រើនពេក។

៦. បញ្ហាសន្លាក់

អ្នកគួរកម្រិតការទទួលទានសាច់ក្រហមប្រសិនបើចង់ចៀសផុតបញ្ហាឈឺចាប់សន្លាក់។ នេះក៏ព្រោះតែសាច់ក្រហមមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៦ ដែលអាចបង្កឱ្យកម្រិតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងរាងកាយធ្លាក់ចុះ។ ការលើសអាស៊ីតខ្លាញ់អូមេហ្កា ៦ អាចបណ្ដាលឱ្យរាងកាយផលិតសារធាតុគីមីបង្កការរលាក។ ជាលទ្ធផលសន្លាក់នឹងឈឺចាប់។ ចូរព្យាយាមជ្រើសរើសទទួលទានត្រី និងសាច់មាន់ជំនួសវិញ។

៧. ខ្សោះជាតិទឹកក្នុងរាងកាយ

បញ្ហាជាមួយការទទួលទានរបបអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ច្រើនពេកនឹងធ្វើអោយតម្រងនោមត្រូវធ្វើធ្ងន់លើសធម្មតាដើម្បីបញ្ចេញប្រូតេអ៊ីនពីរាងកាយ។ នេះហើយជាមូលហេតុដែលអ្នកអាចនឹងនោមញឹកខុសធម្មតាពេញមួយថ្ងៃបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមិនត្រឹមតែប្រូតេអ៊ីនប៉ុណ្ណោះទេដែលត្រូវបញ្ចេញចោលតាមទឹកនោម ប៉ុន្តែរួមទាំងជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងសូដ្យូមផងដែរ។

៨. ឈឺក្បាល

កង្វះជាតិទឹកក្នុងរាងកាយដោយសារការទទួលទានសាច់ច្រើនពេក គឺអាចបង្កជាអាការៈឈឺក្បាល។ នេះក៏ព្រោះតែឈាមប្រែជាខាប់ដែលមានន័យថាលំហូរអុកស៊ីសែនទៅកាន់ខួរក្បាលត្រូវបានកាត់បន្ថយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង