ការកក់សក់តិចពេក ឬញឹកពេក គឺសុទ្ធតែមិនល្អឡើយចំពោះសុខភាពសក់និងស្បែកក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាប្រសិនបើអាការៈទាំងនេះលេចឡើង នោះវាចង្អុលបង្ហាញថាអ្នកចាំបាច់គួរបង្កើនការសក់សម្អាតសក់ហើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាដែលលេចឡើងនៅពេលអ្នកកក់សក់មិនទាន់គ្រប់គ្រាន់ ឬតិចពេក ៖
១. សក់មើលទៅគ្មានជីវិតនិងមិនរលាស់
ប្រសិនបើអ្នកកក់សម្អាតសក់មិនបានគ្រប់គ្រាន់ នោះសក់នឹងមើលទៅមិនរលាស់ដោយបរិមាណនៃជាតិប្រេងច្រើនពេកលើសក់ ព្រមទាំងស្បែកក្បាល។ ធូលីនិងភាពកខ្វក់ផ្សេងៗក៏ងាយតោងជាប់សក់ផងដែរ ប្រសិនបើជាតិប្រេងកើនឡើងច្រើន។
២. សក់ធុំក្លិនអាក្រក់ ឬស្អុយ
អ្នកគួរចាប់ផ្ដើមកក់សម្អាតសក់ឱ្យញឹកញាប់ជាងមុនហើយ បើសិនជាវាមានក្លិនមិនល្អ។
៣. អង្គែពេញក្បាល
ភាគច្រើននៃពួកយើងគិតថា អង្គែអាចកើតមានឡើងតែដោយសារស្បែកក្បាលស្ងួតប៉ុណ្ណោះ! ប៉ុន្តែតាមពិតទៅវាក៏អាចកើតឡើងដោយសារស្បែកក្បាលឡើងប្រេងខ្លាំងផងដែរ។ ការប្រមូលផ្ដុំនៃជាតិប្រេងលើសលុប, ធូលី និងភាពកខ្វក់អាចបណ្ដាលឱ្យស្បែកក្បាលកើតអង្គែខ្លាំង។
៤. អ្នកមានអារម្មណ៍ថារមាស់
អង្គែដែលនាំមកដោយការកក់សម្អាតសក់មិនបានញឹកញាប់ក៏អាចបង្កអាការៈរមាស់ពេញស្បែកក្បាលផងដែរ។ ការអេះមិនមែនជាដំណោះស្រាយឡើយ ខណៈដែលវាកាន់តែនាំឱ្យអង្គែឡើងច្រើន ហើយរមាស់ជាងមុន។ ម្យ៉ាងវិញទៀតការអេះស្បែកក្បាលខ្លាំងៗក៏នាំឱ្យសក់ជ្រុះគួរឱ្យបារម្ភ។
៥. ឡើងមុន
ប្រសិនបើអ្នកកក់សម្អាតសក់មិនបានគ្រប់គ្រាន់ទេនោះ រោគមុនក៏អាចលេចឡើងលើមុខគួរឱ្យកត់សម្គាល់។ ចុងសក់ដែលកខ្វក់និងមានជាតិប្រេងខ្លាំងអាចបង្ករោគមុននៅពេលប៉ះត្រូវស្បែក។ អ្នកក៏អាចឡើងមុននៅជើងសក់ និងសូម្បីតែស្បែកក្បាលប្រសិនបើមិនបានកក់សក់ឱ្យទៀងទាត់៕