ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល ទេវតាទ្រព្យនឹងនាំយកលុយជាច្រើនមកឲ្យអ្នកក្នុងកន្លះឆ្នាំខាងមុខ។ ជាពិសេស ផ្នែកស្នេហាក៏អាចទទួលបានភាពជោគជ័យដែរ។ ដូចនេះ អ្នកនឹងរស់នៅប្រកបដោយសុភមង្គលរាល់ថ្ងៃតែម្តង។
ឆ្នាំថោះ
ឆ្នាំថោះ ចាប់ពីខែ៥ដល់ខែ៨ នឹងអាចទទួលបានរឿងល្អច្រើនណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានទាំងប្រាក់ និងផលធំណាស់ក្នុងការងារ។ ដូចនេះ ជីវភាពរបស់អ្នកនឹងមិនដូចមុនទៀតទេ។
ឆ្នាំកុរ
ឆ្នាំកុរ ក្នុងខែ៥ ខែ៦ និងខែ៧ ជាខែដែលអ្នកមានមនុស្សជាច្រើនតាមជួយ។ មិនត្រឹមតែប៉ុណ្ណោះ គ្មានបញ្ហា និងឧបសគ្គចូលមកទេ។ ដូចនេះ ផលចំណេញដែលអ្នកទទួលបានគឺខ្ពស់ណាស់៕