Join with Health.com.kh on Telegram

អ្នកជំងឺ​ម្នាក់​ទៀត​ហើយ អាយុ​២៩​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានី​ភ្នំពេញ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល​។

អ្នកជំងឺ​ស្លាប់​បាត់បង់​ជីវិត មានអា​ស័​យ​ដ្ឋា​ន​នៅ​សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​លទ្ធផល​ទទួល​បាន​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២១ ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១៦៖១០​នាទី​ថ្ងៃ​ដដែល។

ក្រសួងសុខាភិបាល នឹង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ករណី​ស្លាប់​នេះ​នៅ​ពេល​បន្ទាប់​៕