ភាគច្រើននៃពួកយើងប្រហែលសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានទឹកក្ដៅឧណ្ហៗជាប្រចាំចំពោះសុខភាពរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាប្រហែលជាមិនបានដឹងទេថាវាអាចផ្ដល់ផលល្អៗអ្វីខ្លះចំពោះស្បែកឡើយ!  ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលនៃការទទួលទានទឹកក្ដៅឧណ្ហៗចំពោះស្បែក ៖

១. ជួយឱ្យស្បែកស្រស់ថ្លា

ទឹកក្ដៅឧណ្ហៗអាចជួយបន្សាបជាតិពុលក្នុងរាងកាយតាមរយៈការបង្កើនសីតុណ្ហភាពនៃរាងកាយធ្វើឱ្យអ្នកបែកញើស។ ជាលទ្ធផលជាតិពុលត្រូវបានកម្ចាត់ចេញ ហើយអ្នកនឹងទទួលបាននូវស្បែកស្អាតស្រស់ថ្លាពីខាងក្នុង។ ការទទួលទានទឹកក្ដៅឧណ្ហៗក៏សំខាន់ក្នុងការរក្សាបាននូវសុខភាពស្បែកល្អប្រសើរ ខណៈដែលវាជួយបង្កើនចរន្តឈាមហូរឆ្លងកាត់ពេញក្នុងរាងកាយផ្ដល់ពណ៌ស៊ីជំពូដល់ស្បែក។

២. ទប់ស្កាត់ដំណើរការនៃភាពចាស់តាមវ័យ

ក្រៅពីបង្ករោគមុនហើយនោះ ជាតិពុលក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងវ័យ និងបង្កស្នាមដក់ខ្មៅក្រោមភ្នែកផងដែរ។ ប៉ុន្តែការទទួលទានទឹកក្ដៅឧណ្ហៗអាចជួយជួសជុលកោសិកាស្បែកដែលខូចខាតដោយកម្ចាត់រ៉ាឌីកាល់សេរី ហើយធ្វើឱ្យស្បែកទន់រលោង។

៣. ទប់ស្កាត់បញ្ហារមាស់ស្បែកក្បាល

ទឹកក្ដៅឧណ្ហៗអាចជួយរក្សាសំណើមស្បែកក្បាលដែលនេះមានន័យថាអ្នកមិនងាយនឹងជួបប្រទះបញ្ហាអង្គែឡើយ។ នៅពេលស្បែកក្បាលមានសំណើមនិងមានសុខភាពល្អ នោះសក់របស់អ្នកក៏លូតលាស់បានប្រសើរផងដែរ។

៤. វាផ្ដល់សំណើមដល់ស្បែក

មិនថាអ្នកបានប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកដែលមានតម្លៃថ្លៃប៉ុណ្ណាក៏ដោយ ក៏វាមិនអាចជួយឱ្យស្បែករបស់អ្នកគ្មានស្នាមជ្រីវជ្រួញបានរហូតដែរប្រសិនបើអ្នកមិនព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ។ ត្រឹមតែការទទួលទានទឹកក្ដៅធម្មតាក្ដៅឧណ្ហៗរាល់ថ្ងៃ នោះអ្នកក៏អាចរក្សាបាននូវស្បែកដែលតឹងណែនក្មេងជាងវ័យនិងមានសំណើមគួរឱ្យកតសម្គាល។

៥. វាការពារស្បែកពីមេរោគឆ្លងផ្សេងៗ

ការទទួលទានទឹកក្ដៅឧណ្ហៗ ១កែវពេញអាចជួយការពារដល់តម្រងនោមនិងប្រឆាំងការរលាកក្នុងរាងកាយ។ នៅពេលសរីរាង្គក្នុងរាងកាយត្រូវបានសម្អាត ស្បែករបស់អ្នកនឹងមិនងាយឆ្លងមេរោគផ្សេងៗឡើយ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរបន្ថែមទឹកក្រូចឆ្មារស្រស់ប៉ុន្មានដំណក់ក្នុងទឹកក្ដៅឧណ្ហមុននឹងទទួលទាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង