ភាគច្រើននៃពួកយើង គឺតែងជួបប្រទះនូវបញ្ហាមុននិងស្ទះរន្ធញើសដែលពិបាកនឹងកម្ចាត់ណាស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើកត្តាអ្វីខ្លះអាចនាំឱ្យស្ទះរន្ធញើសទៅជាកើតមុន? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុស្មានមិនដល់ដែលអាចបង្កការស្ទះរន្ធញើសកើតមុន ៖

១. ការបណ្ដោយឱ្យឆ្កែលិទ្ធមុខ

នៅក្នុងមាត់សត្វចិញ្ចឹមរបស់អ្នក គឺពោរពេញទៅដោយបាក់តេរី ខណៈដែលការបណ្ដោយឱ្យវាបង្ហាញការស្រឡាញ់ដោយលិទ្ធមុខរបស់អ្នកហាក់ដូចគ្មានមិនបង្កគ្រោះថ្នាក់អ្វី ប៉ុន្តែប្រសិនបើអ្នកកំពុងកើតមុនស្រាប់ នោះវាអាចបណ្ដាលឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងព្រោះទឹកមាត់ឆ្កែ។

២. ការថើប

នៅពេលនរណាម្នាក់ថើបអ្នក នោះច្រមុះរបស់ពួកគេអាចប៉ះលើស្បែកមុខអ្នក។ ការគួបផ្សំគ្នារវាងជាតិខ្លាញ់និងការប៉ះកកិតលើស្បែកមុខអាចបណ្ដាលឱ្យកើតមុនបានយ៉ាងងាយ។

៣. ទូរស័ព្ទ

ធ្លាប់ដឹងទេថាទូរស័ព្ទមានផ្ទុកសម្បូរទៅដោយមេរោគច្រើនជាងចានបង្គន់ទៅទៀត? នៅរាល់ពេលអ្នកយកទូរស័ព្ទមកប៉ះផ្អឹបនឹងមុខ ឬប្រើប្រាស់ដៃដែលមិនទាន់បានលាងសម្អាតក្រោយកាន់ទូរស័ព្ទមកប៉ះនឹងស្បែកមុខនោះរាល់មេរោគបាក់តេរីដែលជាប់លើទូរស័ព្ទប្រាកដជាតោងជាប់ស្បែកមុខនាំឱ្យស្ទះរន្ធញើសកើតមុន។

៤. ថ្នាំដុសធ្មេញ

អ្នកប្រហែលជាធ្លាប់លឺថាការលាបថ្នាំដុសធ្មេញលើមុនអាចជួយកម្ចាត់វាបាន។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំដុសធ្មេញភាគច្រើនមានផ្ទុកសារធាតុមួយចំនួនដូចជា sodium lauryl sulfate ដែលបង្កការរលាកដល់ស្បែកនាំឱ្យងាយនឹងកើតមុន។

៥. គេងមិនគ្រប់

ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ឬតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃ នោះវាអាចបណ្ដាលឱ្យរាងកាយបាត់បង់ជាតិទឹក ហើយរបាំងការពារស្បែកក៏ត្រូវថយចុះ។ បន្ថែមពីនេះការគេងមិនគ្រប់ក៏នាំឱ្យកម្រិតនៃភាពស្ត្រេសកើនឡើងដែលបង្កការរលាកស្បែកពីខាងក្នុងនិងបង្កើនហានិភ័យនៃការផលិតជាតិប្រេង ឬខ្លាញ់លើស។ ជាលទ្ធផលរន្ធញើសនឹងត្រូវស្ទះ ហើយអ្នកបង្កជារោគមុន។ ការគេងបានគ្រប់គ្រាន់ ៨ ម៉ោងក្នុងមួយយប់ជាគន្លឹះជួយឱ្យស្បែកមានពេលគ្រប់គ្រាន់ក្នុងការជួសជុលឡើងវិញនិងការលូតលាស់នៃកោសិកាថ្មី។ ដូច្នេះប្រសិនបើចង់រក្សាបាននូវស្បែកដែលក្មេងជាងវ័យ ចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់។

៦. គេងទាំងគ្រឿងសម្អាងជាប់មុខ

នៅពេលអ្នកមិនលាងជម្រះគ្រឿងសម្អាងលើមុខនៅមុនពេលចូលគេង ស្បែកនឹងមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ឡើយ។ ម្យ៉ាងវិញទៀគ្រឿងសម្អាងភាគច្រើនមានផ្ទុកសារធាតុគីមីដែលអាចបង្កការរលាក ដូច្នេះនៅពេលស្ថិតលើស្បែកយូរវានឹងនាំឱ្យកើតមុន។

៧. ស្ត្រេស

ជាពិសេសប្រសិនបើអ្នកមានស្បែកដែលងាយនឹងកើតមុន! ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេសកុំឱ្យខ្ពស់ពេក។ ការរលាកអាចនឹងកើតឡើងដោយសារកំណើននៃអ័រម៉ូនក្នុងរាងកាយ ហើយអ្វីដែលគួរឱ្យបារម្ភនោះ គឺរោគមុនតែងផ្សារភ្ជាប់នឹងការរលាក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង