ផ្លែឈឺររី មិនត្រឹមតែជាផ្លែឈើដែលផ្តល់នូវសុខភាពល្អបំផុតប៉ុណ្ណោះទេ ពួកគេថែមទាំងជាប់ចំណាត់ថ្នាក់ជាអាហារការពារសុខភាពបំផុតមួយផងដែរ។ ឈឺររីមួយពែង ឬប្រហែល ២១ ផ្លែ មានកាឡូរីតិចជាង ១០០ និង ១៥% នៃតម្រូវការវីតាមីន C ប្រចាំថ្ងៃរបស់អ្នក។ ប៉ុន្តែ នេះជាហេតុផល ៧ យ៉ាងទៀត ដែលផ្លែនេះផ្តល់ឱ្យសុខភាពរបស់អ្នក៖
១.ផ្លែឈឺររីគឺពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្លែឈឺររី គឺជាប្រភពដ៏មានឥទ្ធិពលនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាក។ ឆ្មាំរាងកាយកោសិកាទាំងនេះបន្ថយល្បឿននៃភាពចាស់ និងជៀសវាងជំងឺរ៉ាំរ៉ៃរួមមានជំងឺបេះដូង ជំងឺមហារីក ជំងឺវង្វេងស្មារតី ជំងឺទឹកនោមផ្អែម និងជំងឺធាត់។
២.ពួកគេការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែម
ឥទ្ធិពលប្រឆាំងនឹងការរលាករបស់ផ្លែឈឺររីជួយឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ។ ប៉ុន្តែអ្វីដែលពិសេសជាងនេះគឺផ្លែឈឺររីមានកំរិតទាបជាងផ្លែឈើជាច្រើននៅលើសន្ទស្សន៍គ្លីសេមិក។ នោះមានន័យថាពួកគេមិនបង្កឱ្យមានការកើនជាតិស្ករ និងកម្រិតអាំងស៊ុយលីនក្នុងឈាមរបស់អ្នកទេ។ នេះធ្វើឱ្យពួកគេទាំងពីរអាចការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែម ហើយមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងស្ថានភាពប្រសិនបើអ្នកមានវារួចហើយ។
៣.ពួកគេលើកកម្ពស់ការគេងឱ្យមានសុខភាពល្អ
ជាប្រភពមួយក្នុងចំណោមប្រភពអាហារមួយចំនួននៃមេឡាទីនដែលជាអរម៉ូនជួយគ្រប់គ្រងវដ្តនៃការគេងរបស់អ្នក។ ការសិក្សាមួយលើបុរសនិងស្ត្រីដែលមានការគេងមិនលក់បានរកឃើញថា ការទទួលទានទឹកផ្លែឈឺររីចំនួន ៨ អោន នៅពេលព្រឹក និងម្តងទៀតមួយទៅពីរម៉ោងមុនពេលគេង បង្កើនពេលវេលាគេងបានមួយម៉ោង និង ២៤នាទី។
៤.ពួកគេអាចផ្តល់នូវការធូរស្បើយពីជំងឺរលាកសន្លាក់
ការសិក្សាជាច្រើនបានបង្ហាញថាការទទួលទានឈឺររី មានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ឆ្អឹង។ ការដាក់បញ្ចូលផ្លែ ឬទឹកផ្លែឈឺររី ១០០ភាគរយ ជាទៀងទាត់ក្នុងអាហារ ឬអាហារសម្រន់របស់អ្នក អាចជួយកាត់បន្ថយការឈឺសន្លាក់របស់អ្នកបាន។
៥.ពួកគេបន្ថយហានិភ័យនៃការវាយប្រហារជំងឺរលាកសន្លាក់ឆ្អឹងបាតជើងនិងកជើង
ជំងឺរលាកសន្លាក់នេះបង្កឡើងនៅពេលដែលផលិតផលខ្ជះខ្ជាយហៅថាអាស៊ីតអ៊ុយរិក រលាយក្នុងសន្លាក់ធ្វើឱ្យឈឺចាប់ និងហើមយ៉ាងខ្លាំង។ ក្នុងការសិក្សាមួយអ្នកជំងឺរលាកសន្លាក់ឆ្អឹងបាត់ជើង និងកជើង ដែលទទួលទានផ្លែឈឺររីត្រឹមតែពីរថ្ងៃ (ទាំងផ្លែឈើស្រស់ក៏ដូចជាទឹករបស់វា) បានបង្ហាញពីការថយចុះហានិភ័យនៃការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ឆ្ងឺងបាតជើង និងកជើងដល់ទៅ ៣៥% បើធៀបនឹងអ្នកដែលមិនបានបរិភោគផ្លែនេះ។
៦.ពួកគេទប់ស្កាត់កូលេស្តេរ៉ុល
ការសិក្សាស្រាវជ្រាវបានបង្ហាញថាការទទួលទានទឹកផ្លែឈឺររីអាចជួយកាត់បន្ថយកូលេស្តេរ៉ុលសរុបរួមទាំងប្រភេទអាក្រក់ ដែលត្រូវបានគេស្គាល់ថា LDL នោះគឺជាគន្លឹះពីព្រោះរាល់ការបន្ថយកូឡេស្តេរ៉ុល ១ ភាគរយអាចបន្ថយហានិភ័យនៃជំងឺបេះដូងបាន ២% ។ ហើយកូលេស្តេរ៉ុលអាក្រក់ខ្ពស់គួរឱ្យព្រួយបារម្ភ ជាពិសេសទាក់ទងនឹងហានិភ័យនៃការគាំងបេះដូង។
៧.ពួកគេកាត់បន្ថយការឈឺចាប់ក្រោយពេលហាត់ប្រាណ
ពួកគេក៏ការពារប្រឆាំងនឹងការសឹក និងដាច់រហែកកោសិកា ពីការធ្វើលំហាត់ប្រាណ និងជួយគាំទ្រដល់ការស្តារសាច់ដុំឡើងវិញ។ ដោយសារមូលហេតុនេះ ទឹកផ្លែឈឺររី ត្រូវបានពេញនិយមដោយអត្តពលិកអាជីព និងប្រកួតប្រជែង។ ប៉ុន្តែវាអាចជួយអ្នកណាម្នាក់ដែលសកម្មជាប្រចាំ៕