បើ​ចង់​គ្រប់គ្រង​ទម្ងន់​បានល្អ អ្នកគួរ​ដឹងថា​រាងកាយ​អ្នកត្រូវការ​កាឡូរី​ប៉ុន្មាន​។ ​ជាទូទៅ​ការរាប់​កាឡូរី​មិនមែនជា​វិធី​ល្អ​បំផុត​ក្នុងការ​គ្រប់គ្រង​ទំងន់​ទេ​។ នៅពេលដែល​អ្នក​ពឹងផ្អែក​តែ​លើ​ការរាប់​កាឡូរី ហើយ​អ្នក​មិនដែល​រៀន​ស្តាប់​សំលេង​ឃ្លាន និង​សតិអារម្មណ៍​របស់​រាង​កាយ​អ្នក ដែល​អាចជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការជួយ​ទប់​ទំងន់​ដែល​មិន​ចង់បាន​។ នោះ​មិនមែន​និយាយថា​កាឡូរី​មិន​សំខាន់​ទេ​។

​ផ្ទុយទៅវិញ​វា​អាចមាន​ប្រយោជន៍​ជាង​មុន​ក្នុងការ​មានគំនិត​ទូទៅ​ថា តើ​អ្នកត្រូវការ​កាឡូរី​ប៉ុន្មាន ដើម្បី​សំរេច​គោលដៅ​របស់​អ្នក ហើយ​តើ​អាហារ​ណា ដែល​អាចជួយ​អ្នក​ទៅដល់​ទីនោះ​បាន​។ គិតថា​វា​ជាការ​យល់ដឹង​កាឡូរី​ធៀប​នឹង​ការរាប់​កាឡូរី​។

​តើ​អ្នកត្រូវការ​កាឡូរី​ប៉ុន្មាន​? មនុស្ស​ម្នាក់ៗ​ខុសគ្នា​ហើយ​តម្រូវការ​កាឡូរី​ខុសគ្នា​អាស្រ័យ​លើក​ត្តា​ជាច្រើន​រួមមាន​អាយុ ទំហំ​រាងកាយ កម្រិត​សកម្មភាព និង​ការរំលាយ​អាហារ​។ ស្ត្រី​ភាគច្រើន​ត្រូវការ ១.៦០០ ទៅ ២០០០ កាឡូរី​ក្នុង​មួយថ្ងៃ ដើម្បី​រក្សា​ទំងន់​របស់​ពួកគេ រីឯ​បុរស​ភាគច្រើន​ត្រូវការ ២.០០០ ទៅ ២,៤០០ កាឡូរី​ក្នុង​មួយថ្ងៃ​។

​នៅពេល​ចាប់ផ្តើម​ដំណើរ​នៃ​ការ​ញ៉ាំ​អាហារ​ដែលមាន​សុខភាព​ល្អ​វា​ជាការ​សំខាន់ ដើម្បី​រៀន​វាស់​ស្ទង់​ការបម្រើ​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ មនុស្ស​ដែល​ព្យាយាម​រក្សា​ការ​សម្រក​ទម្ងន់​ថ្មីៗ​នេះ បាន​ដុតបំផ្លាញ​កាឡូរី​ច្រើន​ក្នុង​មួយថ្ងៃ​ប្រសិនបើ​ពួកគេ​ទទួលយក​របប​អាហារ​ដែលមាន​កាបូ​អ៊ី​ដ្រា​ត​ទាប​។​

​អ្នកជំនាញ​ជាច្រើន​ណែ​នាំឱ្យ​បំបាត់​ជាតិ​ស្ករ​ធម្មតា​ទាំងអស់​ជា​ជំហាន​ដំបូង ដើម្បី​ឈានទៅរក​ការ​សម្រក​ទម្ងន់​។ នេះ​ទំនងជា​ត្រូវធ្វើ​ទាំងពីរ គឺ​កាត់បន្ថយ​ការទទួល​ទាន​កាបូ​អ៊ី​ដ្រា​ត និង​កំណត់​កាឡូរី​សរុប​ក្នុងពេល​តែមួយ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង