តើអាចដឹងពីអាយុព្រះអាទិត្យដោយរបៀបណា?
វិធីកំណត់អាយុរបស់ព្រះអាទិត្យ គឺគេសិក្សាទៅលើវត្ថុនានាដែលប្រមូលបានពីគន្លងគោចររបស់វា ហើយមកដល់បច្ចុប្បន្នព្រះអាទិត្យមានអាយុប្រមាណ ៤ ៥០០ លានឆ្នាំ។
តើព្រះអាទិត្យអាចបញ្ចេញពន្លឺបានយូរប៉ុណ្ណា?
ព្រះអាទិត្យអាចបញ្ចេញពន្លឺក្នុងរយៈពេលប្រមាណ ៩ ទៅ ១០ ពាន់លានឆ្នាំ ដែលគិតចាប់ពីពេលកកើត ដូច្នេះមកដល់បច្ចុប្បន្នព្រះអាទិត្យនៅអាចបញ្ចេញពន្លឺបានជាង ៥ ពាន់លានឆ្នាំតទៅមុខទៀត។
អ្នកវិទ្យាសាស្ត្រក៏រកឃើញដែរថា នៅពេលព្រះអាទិត្យអស់ពន្លឺ វានឹងកាន់តែធំ ឡើងត្រជាក់ ហើយអាចនឹងប្រែទៅជាពណ៌ក្រហមស្រអាប់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855