ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាទម្លាប់មួយចំនួនអាចបណ្ដាលឱ្យស្បែកក្រោមក្លៀកប្រែជាខ្មៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបញ្ហាក្លៀកខ្មៅអាចនាំឱ្យអ្នកបាត់បង់ទំនុកចិត្តលើសខ្លួនឯងនិងមានអារម្មណ៍ខ្មាសអៀនមិនហ៊ានពាក់អាវដៃខ្លី ឬវាលក្លៀក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយឱ្យក្លៀកស ព្រមជាមួយទម្លាប់អ្នកគួរផ្លាស់ប្ដូរដើម្បីចៀសផុតបញ្ហាក្លៀកខ្មៅ ៖

១. ម្សៅ Baking soda

លាយម្ស៉ៅ Baking soda ជាមួយទឹកធម្មតាអោយក្លាយជាល្បាយខាប់ៗ រួចលាបដុសក្រោមក្លៀកក្នុងចលនាបែបរង្វង់យឺតៗសម្រាប់រយៈពេលប៉ុន្មាននាទីសឹមលាងសម្អាតចេញ។ ព្យាយាមអនុវត្តអោយបានពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។

២​. ម្សៅ Baking soda និងទឹកក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ baking soda បន្តិចជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកយកល្បាយលាបដុសត្រង់ក្លៀកសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានម្ដង ឬ២ដងក្នុងមួយសប្តាហ៍។

៣. ទឹកដោះគោស្រស់និងទឹកឃ្មុំ

លាយទឹកដោះគោស្រស់ ១ស្លាបព្រាបាយ ជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយចូលគ្នាឱ្យសព្វនិងបន្ថែមទឹកក្រូចឆ្មារស្រស់ចូលបន្តិច ឬម្សៅរមៀតមួយចិប។ បន្ទាប់មកលាបល្បាយត្រង់ស្បែកក្លៀកដែលខ្មៅ។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញ។

៤. ប្រេងដូង

រូបមន្តនេះ គឺងាយបំផុត! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងត្រង់ក្លៀកនៅមុនពេលងូតទឹក។ អ្នកក៏អាចលាយប្រេងដូងជាមួយម្សៅ Baking soda មួយចំនួន រួចលាបដុសថ្នមៗលើស្បែកក្លៀក។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកអាចអនុវត្តរូបមន្តនេះច្រើនដងក្នុងមួយសប្តាហ៍។

៥. ក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ក្រូចឆ្មារ ១ បន្ទះក្រាស់ រួចយកមកដុសក្លៀកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ រងចាំសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តជាប្រចាំ និងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដើម្បីទប់ស្កាត់ភាពស្ងួត។

៦. ប្រេងអូលីវនិងស្ករស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវ ៣ ស្លាបព្រាបាយជាមួយស្ករស ១ ពែង។ លាបល្បាយត្រង់ក្លៀក និងដុសខាត់ថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ។

៧. ត្រសក់

ប្រើប្រាស់បន្ទះត្រសក់មួយចំនួនមកដុសម៉ាស្សាត្រង់ក្លៀកដែលខ្មៅ។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី បន្ទាប់មកអនុវត្តសារឡើងវិញឱ្យបាន ២ ដងក្នុងមួយថ្ងៃ។ អ្នកអាចប្រើប្រាស់ទឹកត្រសក់ស្រស់តែម្ដងក៏បាន។

៨. រមៀត

លាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយជាមួយម្សៅរមៀតឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយក្រោមក្លៀក។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។

៩. ស្ករសនិងប្រេងដូង

លាយស្ករស ១ ស្លាបព្រាកាហ្វេជាមួយប្រេងដូងបន្តិច រួចលាបម៉ាស្សាវាថ្នមៗក្រោមក្លៀក ត្រង់តំបន់ក និងផ្នែកខាងក្នុងនៃភ្លៅសម្រាប់រយៈពេលប៉ុន្មាននាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តអោយបាន ១ ទៅ ២ ដងក្នុងមួយសប្តាហ៍៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង