ការស្លាប់ភ្លាមៗមួយរំពេច (SIDS) គឺជាការស្លាប់ដោយមិនអាចពន្យល់បានក្បោះក្បាយ ហើយជាធម្មតា កើតឡើងអំឡុងពេលទារកគេង។ វាច្រើនកើតឡើង ចំពោះកុមារអាយុក្រោមមួយឆ្នាំ ទោះបីជាគេមើលទៅ មានសុខភាពល្អធម្មតាក្តី។
ការស្លាប់ភ្លាមៗមួយរំពេចនេះ ក៏ត្រូវបានគេហៅថា ការស្លាប់នៅលើគ្រែ (crib death) ពីព្រោះភាគច្រើន កុមារស្លាប់ពេលកំពុងគេងនៅលើគ្រែ។
ទោះបីជាមិនមានមូលហេតុច្បាស់លាស់ ដែលធ្វើឲ្យកុមារស្លាប់បែបនេះ ប៉ុន្តែ វាប្រហែលជាអាចជាប់ទាក់ទងទៅនឹងខួរក្បាល ដែលបញ្ជាការដកដង្ហើម ព្រមទាំងបរិយាកាសនៃការគេងរបស់កូន។
មូលហេតុ
កត្តាសុខភាព
• ទារកមានខួរក្បាលលូតលាស់ខុសធម្មតា
• ទារកកើតមិនគ្រប់គីឡូ ឬកើតមុនកំណត់
• ការឆ្លងមេរោគផ្លូវដង្ហើម
• និងជំងឺនានាជាដើម។
កត្តាបរិស្ថាន និងកន្លែងគេង
• គេងផ្កាប់ ឬចំហៀង
• គេងលើខ្នើយ ឬពូកទន់ខ្លាំងពេក
• គេងក្បែរឪពុកម្តាយ ជាពិសេស បើឪពុកម្តាយធាត់ ឬគេងមិនសូវដឹងខ្លួន (សង្កត់កូនស្លាប់)
• ស្លៀកពាក់ខោអាវតឹងៗ ឬគ្របភួយជិតពេក
• កន្លែងគេងមិនស្អាត មានធូលីដីច្រើន គ្មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់៕