ស្នាមសំលាកក្រោយវះកាត់មិនពិបាកនឹងបំបាត់ឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? កុំបារម្ភ!​ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិព្យាបាលស្នាមសំលាកបន្សល់ពីការវះកាត់ ៖

១. ខ្ទឹមបារាំង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំខ្ទឹមបារាំងទំហំកណ្ដាលមួយផ្លែ​ បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់ទឹកខ្ទឹមបារាំងស្រស់លាបលើស្នាមសំលាក។

២. ប្រទាលកន្ទុយក្រពើ

ជែលប្រទាលកន្ទុយក្រពើមានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលជាសារធាតុចិញ្ចឹមផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ស្បែក រួមបញ្ចូលទាំងកាត់បន្ថយស្នាមសំលាក។ អ្នកចាំបាច់គួរលាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្នាមសំលាកជារៀងរាល់ថ្ងៃ។

៣. វីតាមីន E

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់វីតាមីន E គ្រាប់ដើម្បីយកប្រេងលាបលើស្នាមសំលាក។ លាបម៉ាស្សាប្រេងវីតាមីន E លើស្នាមសំលាកសម្រាប់រយៈពេលប្រហែល ១០ នាទី។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយថ្ងៃ។

៤. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំលើស្នាមសំលាកជាប្រចាំ។ ទោះជាយ៉ាងណាត្រូវប្រាកដថា ទឹកឃ្មុំដែលអ្នកប្រើប្រាស់ គឺសុទ្ធនិងធម្មជាតិ។

៥. ទឹកក្រូចឆ្មារស្រស់

ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់ស្នាមសំលាក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើស្នាមសំលាក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ៣ ដងរាល់ថ្ងៃ។

៦. ទឹកខ្មេះផ្លែប៉ោម

លាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយជាមួយទឹក ៤ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយលើផ្ដិតៗលើស្នាមសំលាកនិងទុកចោលរហូតដល់ស្ងួត។ អនុវត្តរាល់យប់មុនចូលគេង ហើយលាងសម្អាតចេញនៅពេលព្រឹក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង