ស្នាមជ្រីវជ្រួញជាផ្នែកមួយនៃដំណើរការភាពចាស់តាមវ័យរបស់ស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាភាគច្រើននៃពួកយើងតែងស្វែងរកនូវវិធីដើម្បីបន្ថយការលេចចេញនូវរូបរាងនៃស្នាមជ្រីវជ្រួញ។ តើអ្នកធ្លាប់ដឹងទេថាគន្លឹះមួយចំនួនអាចជួយបន្ថយការលេចឡើងនូវស្នាមជ្រីវជ្រួញលើស្បែក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញ ៖

១. ប្រើប្រាស់ម៉ាសបិតមុខបែបធម្មជាតិ

អ្វីដែលអ្នកត្រូវការ គឹការ៉ុត ១មើម និងទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ។

អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងលាងសម្អាតការ៉ុតជាមុនសិន សឹមកាត់ជាដុំតូចៗ។ បន្ទាប់មកចាក់ការ៉ុតចូលក្នុងម៉ាស៊ីនកិនក្រឡុក។ កិនការ៉ុតឱ្យម៉ដ្ឋ រួចសឹមបន្ថែមទឹកឃ្មុំចូល និងកូរឱ្យសព្វ។

របៀបប្រើនោះ គឺអ្នកគ្រាន់តែលាបម៉ាស្សាល្បាយលើមុខ និងរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ ចូរអនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។

២. ប្រើប្រាស់ផ្នែកពណ៌សនៃស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាផ្នែកពណ៌សនៃស៊ុតលើស្បែកមុខនិងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី ឬរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាការស្រេច។

៣. កុំរំលងប្រេងអូលីវ

ជាប្រភពនៃ alpha-linolenic acid ដែលជួយស្បែកក្នុងការរក្សាបាននូវជាតិសំណើមទប់ស្កាត់ភាពចាស់មុនវ័យ។ ដើម្បីជាការប្រសើរក្រៅពីបន្ថែមប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃហើយនោះ ចូរប្រើវាប៉ុន្មានដំណក់ម៉ាស្សាជុំវិញភ្នែកនៅពេលយប់មុនអ្នកចូលគេងដោយវិធីនេះជួយរក្សាសំណើមនៃស្បែក និងកាត់បន្ថយស្នាមជ្រួញត្រង់កន្ទុយភ្នែក៕

៣. គេងឱ្យបានគ្រប់គ្រាន់

ការគេងបានគ្រប់គ្រាន់ គឺសំខាន់ណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងស្បែកតឹងណែន។ វាចាំបាច់ក្នុងការគេងឱ្យបានស្កប់ពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ដើម្បីផ្ដល់ពេលគ្រប់គ្រាន់ឱ្យស្បែកជួសជុលខ្លួនឯងនិងស្ដារភាពរឹងមាំឡើងវិញ។

៤. គេងផ្ងារ

ការគេងបែរទៅម្ខាង ឬផ្អៀងនិងការគេងផ្កាប់មុខជាកត្តាចម្បងបំផុតមួយនៃបញ្ហាលេចឡើងនូវស្នាមខ្សែលើស្បែក ព្រមទាំងភាពជ្រីវជ្រួញខណៈដែលផ្ទៃមុខអាចត្រដុសប៉ះនឹងខ្នើយជាប់ជានិច្ច។

៥. ត្រូវលាងសម្អាតមុខមុនពេលចូលគេង

កំឡុងពេលយប់ គឺជាពេលដែលរាងកាយនិងស្បែកជួសជុលខ្លួនឯងតាមបែបធម្មជាតិ។ ប្រសិនបើអ្នកមិនលាងសម្អាតភាពកង្វក់ចេញទេនោះវានឹងបង្កផលប៉ះពាល់ដល់ដំណើរការធម្មជាតិរបស់ស្បែក។ ដូច្នេះដើម្បីជាការប្រសើរចូរលាងសម្អាតមុខនៅមុនពេលចូលគេង។ ការធ្វើបែបនេះនឹងជួយរក្សាភាពស្រស់ថ្លាតឹងណែននៃស្បែក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង