ចង់មានអារម្មណ៍ស្វាងមិនចាំបាច់ពឹងតែលើការទទួលទានកាហ្វេឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយដាស់ខួរក្បាលដោយមិនបាច់ពឹងលើកាហ្វេ ៖
១. ខាំក្រូចឆ្មារ
រសជាតិនៃក្រូចឆ្មារនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្វាងយ៉ាងឆាប់រហ័ស។
២. លុបមុខជាមួយទឹកត្រជាក់
ការលុបមុខជាមួយទឹកត្រជាក់ជាវិធីដ៏ងាយបំផុតមួយជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងមានថាមពលឡើងវិញ។ អ្នកអាចប្រើបាតដៃទាំងសងខាងក្បង់ទឹកហើយជះមកលើមុខក៏មានប្រសិទ្ធភាពខ្ពស់ដូចគ្នា។ វិធីមួយទៀតនោះ គឺនៅពេលមានអារម្មណ៍ស្ទក់ៗមិនស្វាង ចូរដាក់កញ្ចប់ទឹកកកលើផ្នែកខាងក្រោយនៃក។
៣. ចាក់ទឹកត្រជាក់លើកដៃ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបង្ហូរ ឬចាក់ទឹកត្រជាក់លើកដៃ។ វិធីសាស្ត្រនេះមានឥទ្ធិពលស្រដៀងនឹងការលុបមុខ ឬជះទឹកត្រជាក់លើមុខដែរ។
៤. ម៉ាស្សាត្រចៀក
ការម៉ាស្សាត្រចៀកពិតជាអាចជួយឱ្យអ្នកមានអារម្មណ៍ស្វាងនិងកើនថាមពលជាងមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់មេដៃនិងចង្អុលដៃច្បិចចុងត្រចៀក ហើយចាប់ផ្ដើមញីម៉ាស្សាថ្នមៗឡើងចុះតាមគែមត្រចៀកសម្រាប់រយៈពេល ៣០ វិនាទី។
៥. ស្ងាបដោយបង្ខំ
ការស្ងាប គឺវិធីធម្មជាតិមួយជួយឱ្យត្រជាក់ខួរក្បាល។ នៅពេលអ្នកមានអារម្មណ៍ហត់ ឬធុញ នោះសីតុណ្ហភាពខួរក្បាលនឹងកើនឡើង ដូច្នេះចូរព្យាយាមស្ងាបដោយបង្ខំដើម្បីបន្ថយសីតុណ្ហភាព។ អ្នកគួរស្ងាបឱ្យបានពី ៧ ទៅ ១០ដង។
៦. ទំពារអ្វីមួយដែលមានផ្ទុករសជាតិជីអង្កាម
ចូរទំពារអ្វីមួយដែលមានរសជាតិជីអង្កាមខ្លាំង គឺកាន់តែខ្លាំងកាន់តែល្អ។ វិធីនេះជួយឱ្យអ្នកមានអារម្មណ៍ស្វាងយ៉ាងឆាប់រហ័ស។
៧. កម្ចាត់ភាពងងុយដោយការធ្វើកាយវិការ
ភ្លាមៗនៅពេលអ្នកមានអារម្មណ៍ចង់គេង ចូរក្រោកឡើងរួចធ្វើសកម្មភាពរាងកាយ។ អ្នកអាចដើរចុះឡើង ឬទៅវិញទៅមក។