ធម្មតា​ការ​ដុស​សម្អាត​ធ្មេញ​គឺ​ត្រូវ​ធ្វើឡើង​ចំនួន​ពីរ​ដង​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​បើសិនជា​អ្នក​គិតថា បើសិនជា​ដុសធ្មេញ​ខ្លាំង វា​ជា​វិធី​ធ្វើឲ្យ​អស់​កំទិចកំទី​អាហារ​ក្នុង​មាត់​បាន​ស្អាត​ល្អ​នោះ អ្នក​កំពុងតែ​គិត​ខុស​ហើយ​។ ការ​ដុស​សម្អាត​ធ្មេញ​ខ្លាំងៗ​មាន​តែ​បង្ក​ទុក្ខទោស​ច្រើនជាង​ផល​ល្អ​។

តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​ដុសធ្មេញ​ខ្លាំងៗ​ពេក​?
តាមពិតទៅ ការ​ដុសធ្មេញ​ខ្លាំងៗ​ពេក វា​អាច​ធ្វើឲ្យ​ខូចខា​តដល់​ស្រទាប់​ការពារ​ធ្មេញ និង​ឈឺ​អញ្ចាញធ្មេញ​ទៅវិញ​ទៅ ជាពិសេស​បើសិនជា​អ្នក​ប្រើ​ច្រាស់​ដុសធ្មេញ​ដែល​រឹង​។

តើ​គួរ​ដុសធ្មេញ​យូរ​ប៉ុណ្ណា​ទៅ​?
ចូរ​មិនត្រូវ​ដុស​សម្អាត​ធ្មេញ​យូរ​ជាង​ពីរ​ទៅ​បី​នាទី​ឡើង ហើយក៏​មិន​ត្រូវ​ដុសធ្មេញ​ច្រើនជាង ២ ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​ដែរ​។​

តើ​គួរ​ដុស​សម្អាត​ធ្មេញ​ដូចម្តេច​ទើប​ត្រឹមត្រូវ​ទៅ​?
ចូរ​បែងចែក​ធ្មេញ​ជា​បួន​កន្លែង ដោយ​មួយកន្លែងៗ​ចំណាយ​ពេល​សម្អាត​ធ្មេញ​យ៉ាងហោចណាស់ ៣០​វិនាទី​។ ចូរ​ចាំ​ថា មិន​ត្រូវ​ដុស​ជា​បណ្តោយ​ធ្មេញ​ឡើយ ព្រោះ​វា​អាច​បណ្តាលឲ្យ​ខូច​អញ្ចេញធ្មេញ និង​បែក​ធ្មេញ​បាន​។

ក្បួន​ប្រើប្រាស់​ច្រាស់​ដុសធ្មេញ​
•​    ​ចូរ​ផ្លាស់ប្តូរ​ច្រាស់​ដុសធ្មេញ​ថ្មី​ជា​រៀងរាល់ខែ​
•​    ​ចូរ​ជ្រើសរើស​ច្រាស់​ណា​ដែល​ទន់ និង​ងាយស្រួល​ដុស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង