ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យស្បែកកូនក្នុងផ្ទៃសខ្លាំង។ តើមានអ្វីខ្លះទៅ?

  • អ្នកម្តាយអាចញ៉ាំទឹកដោះគោបាន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយឲ្យស្បែកកូនស ថែមទាំងធ្វើឲ្យប្រព័ន្ធរាងកាយកាន់តែរឹងមាំខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែពិសារ ដើម្បីកូនក្នុងផ្ទៃ។
  • អ្នកម្តាយក៏គួរតែបរិភោគការ៉ុតផងដែរ ព្រោះក្នុងនោះមានសារធាតុដែលអាចជួយឲ្យមុខអ្នកម្តាយមិនមានពណ៌ស្រអាប់ក្នុងពេលមានផ្ទៃពោះ។ ជាពិសេស ក៏អាចការពារមិនឲ្យមុខអ្នកម្តាយកើតមុនដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្បែកកូនក្នុងផ្ទៃនឹងសម៉ត់រលោងក្រោយអ្នកម្តាយពិសាររួច។
  • ស្ត្រីមានផ្ទៃពោះ គួរតែញ៉ាំផ្លែប៉ោម ព្រោះអាចជួយធ្វើឲ្យស្បែកមានសំណើម ថែមទាំងធ្វើឲ្យស្បែកមិនកើតស្នាមអ៊ុចខ្មៅ។ មិនត្រឹមតែប៉ុណ្ណោះ នឹងធ្វើឲ្យស្បែកកូនក្នុងផ្ទៃសនិងភ្លឺស្អាតខ្លាំងណាស់៕