ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ មានចិត្តស្មោះត្រង់ និងកត្តញ្ញូខ្លាំង។ ជាហេតុដែលធ្វើឲ្យដូនតានឹងដឹកទ្រព្យឲ្យក្នុងថ្ងៃបុណ្យឆេងម៉េងខាងមុខនេះ។ ដូចនេះ គណនីសន្សំប្រាក់នឹងកើនជាលំដាប់តែម្តង។
ឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំច មានទំនួលខុសត្រូវខ្ពស់ ថែមទាំងមើលថែទាំអ្នកផ្ទះបានល្អណាស់។ ជាហេតុដែលធ្វើឲ្យជីដូនជីតាស្រឡាញ់ពេញចិត្តខ្លាំងណាស់។ ដូចនេះ ក្នុងថ្ងៃបុណ្យឆេងម៉េង នឹងមានលាភធំចូលមកជាមិនខានឡើយ។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ ជាកូនដែលស្តាប់បង្គាប់ខ្លាំងណាស់ មិនសូវធ្វើឲ្យមាតាបិតាពិបាកចិត្តឡើយ។ ជាហេតុដែលធ្វើឲ្យដូនតាចូលចិត្តខ្លាំង។ ដូចនេះ អ្នកនឹងទទួលបានទ្រព្យមិនឈប់ទេក្នុងថ្ងៃបុណ្យឆេងម៉េង៕