​វា​ជា​រឿង​ធម្មតា​ទេ ដែលមាន​អារម្មណ៍​ស្រេកទឹក បន្ទាប់ពី​បរិភោគ​អាហារ​ហឹរ ឬ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា ជាពិសេស​នៅពេល​ក្តៅ​។ ទោះជា​យ៉ាងណាក៏ដោយ ពេលខ្លះ​ការ​ស្រេកទឹក​របស់​អ្នកខ្លាំង​ជាង​ធម្មតា ហើយ​នៅតែ​បន្ត​បន្ទាប់ពី​អ្នក​ផឹក​។​

​អ្នក​អាច​ជួបប្រទះ​នូវ​បញ្ហា​ភ្នែក​ព្រិល និង​អស់កម្លាំង​។ ទាំងនេះ គឺជា​រោគសញ្ញា​នៃ​ការ​ស្រេកទឹក​ខ្លាំងពេក ដែល​អាចជា​សញ្ញា​នៃ​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​។

​មូលហេតុ​អ្វី​បានជា​ស្រេកទឹក​ហួស​កំរិត​?
​មូលហេតុ​អាច​រួមមាន​៖
.​បរិភោគ​អាហារ​ប្រៃ​ឬ​ហឹរ​
.​ជំងឺ​
.​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​
.​រាគ​
.​ក្អួត​
.​រលាក​
.​ការបាត់បង់​ឈាម​
.​ថ្នាំ​ដែលមាន​វេជ្ជបញ្ជា​ជាក់លាក់​រួមមាន lithium ថ្នាំ​បញ្ចុះ​ទឹកនោម និង​ថ្នាំ​ប្រឆាំងនឹង​រោគ​មួយចំនួន​។​

​ការស្រេកឃ្លាន ឬ​ស្រេកទឹក​ខ្លាំងពេក ដែល​មិនអាច​បញ្ឈប់​បាន អាចជា​រោគសញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​៖

.​ការ​ខះ​ជាតិ​ទឹក​៖ បញ្ហា​នេះ​កើតឡើង​នៅពេល​អ្នក​ខ្វះ​បរិមាណ​វត្ថុ​រាវ​ឱ្យ​រាងកាយ​របស់​អ្នក​ដំណើរការបាន​ត្រឹមត្រូវ​។ ការ​ខះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ គឺមាន​គ្រោះថ្នាក់​ដល់​ជីវិត ជាពិសេស​ទារក និង​កុមារ​។ ការ​ខះ​ជាតិ​ទឹក​អាច​បណ្តាលមកពី​ជំងឺ ការ​បែកញើស​ច្រើន ការ​នោម​ញឹក ក្អួត ឬ​រាក​។

.​ជំងឺ​ទឹកនោមផ្អែម​៖ ការ​ស្រេកទឹក​ច្រើនពេក​អាច​បណ្តាលមកពី​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ (hyperglycemia) ។ ជារឿយៗ​វា​ជា​រោគសញ្ញា​មួយ​ក្នុងចំណោម​រោគសញ្ញា​ដំបូង ដែល​អាច​កត់សម្គាល់​បាន​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​នេះ​។

.​ជំងឺ​ទឹកនោមផ្អែម Insipidus៖ ទម្រង់​នៃ​ជំងឺ​ទឹកនោមផ្អែម​នេះ កើតឡើង​នៅពេលដែល​រាងកាយ​របស់​អ្នក​មិនអាច​គ្រប់គ្រង​ជាតិ​ទឹកបាន​ត្រឹមត្រូវ​។ នេះ​បណ្តាលឱ្យមាន​អតុល្យភាព និង​ការបាត់បង់​ទឹក​នៅក្នុង​ខ្លួន​របស់​អ្នក​ដែលនាំឱ្យ​មានការ​នោម និង​ស្រេកទឹក​ខ្លាំងពេក​។

.​ជំងឺ​ទឹកនោមផ្អែម Dipsogenic diabetes insipidus៖ ស្ថានភាព​នេះ​បណ្តាលមកពី​ការខ្វះខាត នៃ​យន្តការ​ស្រេកទឹក ដែល​បណ្តាលឱ្យ​មានការ​កើនឡើង​នៃ​ការ​ស្រេកទឹក និង​ការ​ទទួលទាន​រាវ ជាមួយនឹង​ការ​នោម​ញឹកញាប់​។​។​

.​ខ្សោយបេះដូង ថ្លើម ឬ​តំរងនោម

.​ការ​ក្លាយ​ដំបៅ​ (Sepsis)៖ នេះ​គឺជា​ជំងឺ​គ្រោះថ្នាក់ ដែល​បណ្តាលមកពី​ប្រតិកម្ម​រលាក​ធ្ងន់ធ្ងរ ពី​ការឆ្លង​មេរោគ​ជាមួយ​បាក់តេរី ឬ​មេរោគ​ផ្សេងៗ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង