ទឹកដោះគោជូរ មានជីវជាតិខ្លាំងណាស់ ហើយការបរិភោគវាអោយបានទៀងទាត់អាចជួយជម្រុញដល់សុខភាពរបស់អ្នក។ ទឹកដោះគោជូរត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺពុកឆ្អឹងក៏ដូចជាជំនួយក្នុងការគ្រប់គ្រងទម្ងន់។
អត្ថបទនេះសិក្សាអំពីអត្ថប្រយោជន៍សុខភាព ៧ យ៉ាង នៃទឹកដោះគោជូរ។
១.វាសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ
ទឹកដោះគោយ៉ាអួផ្តល់នូវសារធាតុចិញ្ចឹមស្ទើរតែទាំងអស់ ដែលរាងកាយរបស់អ្នកត្រូវការ។ ជាពិសេសវាមានជាតិកាល់ស្យូមវីតាមីន B និងជាតិខនិជខ្ពស់។
២.វាមានជាតិប្រូតេអ៊ីនខ្ពស់
ទឹកដោះគោជូរមានប្រូតេអ៊ីនខ្ពស់ណាស់។ ប្រូតេអ៊ីនមានប្រយោជន៍សម្រាប់ចំណង់អាហារ និងការគ្រប់គ្រងទម្ងន់។
៣.ពូជខ្លះអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរំលាយអាហារ
ទឹកដោះគោយ៉ាអួប្រភេទខ្លះ មានផ្ទុកនូវសារធាតុ probiotics ដែលអាចជម្រុញដល់សុខភាពរំលាយអាហារដោយកាត់បន្ថយរោគសញ្ញានៃជំងឺក្រពះ ពោះវៀន ទូទៅដូចជាហើមពោះ រាគ និងទល់លាមក។
៤.វាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក
ទឹកដោះគោយ៉ាអួផ្តល់នូវសារធាតុ probiotics វីតាមីន និងសារធាតុរ៉ែ ដែលសារធាតុទាំងអស់នេះ អាចជម្រុញដល់ប្រព័ន្ធភាពស៊ាំ និងការពារជំងឺមួយចំនួន។
៥.វាអាចការពារប្រឆាំងនឹងជំងឺពុកឆ្អឹង
ទឹកដោះគោជូរសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ដែលដើរតួយ៉ាងសំខាន់ក្នុងសុខភាពឆ្អឹង។ ការប្រើប្រាស់វាឱ្យបានទៀងទាត់អាចកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។
៦.វាអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង
ដោយមិនគិតពីមាតិកាខ្លាញ់ ទឹកដោះគោជូរ ហាក់ដូចជាផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង តាមរយៈការបង្កើនកូលេស្តេរ៉ុលល្អ HDL និងកាត់បន្ថយសម្ពាធឈាម។
៧.វាអាចជំរុញការគ្រប់គ្រងទំងន់
ទឹកដោះគោជូរមានជាតិប្រូតេអ៊ីនខ្ពស់ ដែលអាចធ្វើអោយរបបអាហាររបស់អ្នកមានភាពប្រសើរឡើង។ ទិដ្ឋភាពទាំងពីរនេះជួយក្នុងការគ្រប់គ្រងទម្ងន់។
ទោះជាយ៉ាងនេះក្តី ទឹកដោះគោជូរអាចមានឥទ្ធិពលមិនល្អសម្រាប់អ្នកដែលមានប្រតិកម្មនឹងទឹកដោះគោ។ ប្រភេទជាច្រើន ក៏ផ្ទុកបរិមាណស្ករបន្ថែមខ្ពស់ ដែលអាចរួមចំណែកដល់ស្ថានភាពសុខភាពមួយចំនួនផងដែរ៕