ការស្រាវជ្រាវមួយ បានរកឃើញថា អ្នកដែលបរិភោគជាតិនីត្រាតច្រើនបំផុត ដែលសំបូរទៅដោយបន្លែស្លឹកបៃតងដូចជាស្ពៃ ស្លឹកស្ពៃ ខាត់ណា និងសាឡាត់ មានកម្លាំងដៃជើងខ្លាំងជាង អ្នកដែលបរិភោគបន្លែបៃតងតិច ចំនួន១១ ភាគរយ។ ដោយឡែក ល្បឿននៃការដើររបស់ពួកគេមានល្បឿនលឿនប្រហែល ៤ ភាគរយ បើប្រៀបធៀបទៅនឹងអ្នកចូលរួមដែលញ៉ាំបន្លែតិច។
តើវាធ្វើឱ្យសាច់ដុំរឹងមាំយ៉ាងដូចម្តេច?
ស្លឹកបៃតងមានផ្ទុកទៅដោយនីត្រាត ដែលរាងកាយប្រែទៅជានីត្រាតអុកស៊ីត។ នីត្រាតអុកស៊ីត ជួយសម្រួលដល់សសៃឈាម និងធ្វើឱ្យវារីកធំ។ ទាំងនេះ អនុញ្ញាតឱ្យមានការបញ្ជូនអុកស៊ីសែនទៅសាច់ដុំបានច្រើន ។ សាច់ដុំរបស់យើងត្រូវការអុកស៊ីសែនច្រើននៅពេលយើងហាត់ប្រាណ។ អុកស៊ីសែន គឺចាំបាច់សម្រាប់បង្កើតឥន្ធនៈពេលចេញក្រៅ ហើយវាក៏សំខាន់សម្រាប់ការស្តារសាច់ដុំឡើងវិញដែរ។ លំហូរអុកស៊ីសែនកើនឡើង អាចជួយឱ្យសាច់ដុំរបស់យើងដំណើរការបានច្រើនបំផុត ដែលអាចជួយបង្កើនកម្លាំងសាច់ដុំ៕