​រឿង​នេះ​ស្តាប់​មើល​ទៅ​ដូច​ជា​មិន​ទំនង​សោះ ប៉ុន្តែ​ករណី​កម្ពស់​ប្រហែល​ជា​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការកំណត់​ថា​ពេល​ណា​ដែល​ត្រូវ​សម្រាលកូន​ដែរ​។ ការសិក្សា​ថ្មី​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន PLOS Medicine បានឲ្យដឹងថា កម្ពស់​របស់​ម្តាយ​ក៏​មាន​ទំនាក់ទំនង​ធ្វើឲ្យ​មាន​ឱកាស​ប្រឈម​នឹង​សម្រាលកូន​មិន​គ្រប់​ខែ​ដែរ​។ ការសិក្សា​មួយ​ដែល​ធ្វើ​នៅ Center for Prevention of Preterm Birth នៃ​មន្ទីរពេទ្យ Cincinnati Children’s បាន​រកឃើញថា ស្ត្រី​ដែល​ទាបៗ​ប្រហែល​ជាពរ​ពោះ​មិន​បាន​គ្រប់​ខែ​ទេ​។

​នៅ​សហរដ្ឋអាមេរិក មាន​ទារក​ប្រហែល ៥០០០០០​នាក់​ដែល​កើត​មិន​គ្រប់​ខែ​ជា​រៀងរាល់ឆ្នាំ​។ តាមពិត នៅ​អាមេរិក​មាន​អត្រា​ទារ​កកើត​មិន​គ្រប់​ខែ​ខ្ពស់បំផុត​មួយ​ក្នុងចំណោម​ប្រទេស​អភិ​វឌ្ឈន៍​ទាំងអស់​។

តើ​មាន​អ្វី​ទាក់ទង​នឹង​កម្ពស់​ម្តាយ​ដែរ​ទៅ​?
ការសិក្សា​នេះ​បាន​ធ្វើ​ការតាមដាន​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ ៣៥០០​នាក់​ក្នុង​ប្រទេស​ហ្វាង​ឡ​ង់ ណរ​វ៉េ និង​ដា​ណឺ​ម៉ាខ​។ ខណៈពេល​ដែល​ការសិក្សា​នេះ​មិន​បាន​ទាញ​សេចក្តីសន្និដ្ឋាន​ថា​ហេតុអ្វី​បាន​ជា​កម្ពស់​ស្ត្រី​ជា​ម្តាយ​ដើរតួនាទី​លើ​រឿងនេះ​ក៏ដោយ តែ​អ្នកជំនាញ​មួយចំនួន​បាន​ផ្តល់​នូវ​គំនិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​ថា កម្ពស់​ម្តាយ​ប្រហែល​ជា​ប៉ះពាល់​ដល់​ទំហំ​របស់​ស្បូន និង​ត្រគាក​របស់​ពួកគេ មានន័យ​ថា ទារក​អាច​នឹង​មិន​មាន​កន្លែង​ធំ​គ្រប់គ្រាន់​ដើម្បី​លូតលាស់ ហើយ​នេះ​ជា​ហេតុផល​នាំ​ឲ្យ​ពួក​គេ​បង្ខំ​កើតមុន​កំណត់​។

តើ​ស្ត្រី​ទាបៗ​អាច​ធ្វើ​អ្វី​បាន​ទៅ​?
ជាក់ស្តែង​ក្នុង​ប្រទេស​កម្ពុជា​យើង មាន​ស្ត្រី​ទាបៗ​ច្រើនណាស់ ប៉ុន្តែ​កុំ​ទាន់​បារម្ភ​អី ចូរ​បន្ធូរ​អារម្មណ៍ និង​ដកដង្ហើម​ជ្រៅៗ​សិន​ទៅ​។ ការសិក្សា​បានឲ្យដឹងថា មាន​កត្តា​ច្រើនណាស់​ដែល​នាំ​ឲ្យ​ស្ត្រី​កើតកូន​មិន​បាន​គ្រប់​ខែ​ដូច​ជា ទម្ងន់​ម្តាយ ឬ​ភាព​តានតឹង​របស់​ម្តាយ ជាដើម​។

អ្វី​ដែល​ល្អ​បំផុត​ដែល​បងប្អូន​ស្ត្រី​របស់​យើង​ដែល​មាន​កម្ពស់​មិនសូវ​បាន​អាចធ្វើ​បាន​នោះ​គឺ ធ្វើយ៉ាងណា​រក្សា​សុខ​ភាព​ឲ្យបាន​ល្អ​បំផុត​ក្នុងពេល​មាន​ផ្ទៃពោះ​។ ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន​ចំពោះ​ការ​ធាត់​ឡើង​ទម្ងន់ ជា​ពិសេស​ត្រូវ​ទៅ​ជួប​ពេទ្យ​តាម​ការ​ណាត់ និង​ប្រាកដថា អ្នក​បាន​ញ៉ាំ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ លេបថ្នាំ​វីតាមីន​ក្នុងពេល​មាន​ផ្ទៃពោះ និង​របប​អាហារ​មាន​តុល្យភាព​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង