Join with Health.com.kh on Telegram

​តេស្ត​ថ្មី​ដើម្បី​ជួយ​គ្រូពេទ្យ​កំណត់​ពី​សេណូ​ទីប​នៃ​ការឆ្លង​មេរោគ​រលាក​ថ្លើម C ត្រូវបាន​អនុម័ត​អោយ​ប្រើប្រាស់​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱ​សថ​អាមេរិក​។​


Abbott Realtime HCV Genotype II អាច​ញែក​រវាង​សេណូ​ទីប 1, 1a, 1b, 2, 3, 4 និង ៥ ដែល​បាន​ធ្វើ​លើ​គម្រូ​ឈាម​របស់​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នោះ​។ ភ្នាក់ងារ​បាន​និយាយថា ការ​ដឹង​ពី​សេណូ​ទីប​នៃ​វីរុស​អាច​ជួយ​គ្រូពេទ្យ​កំណត់​ពី​ការព្យាបាល​ល្អ​បំផុត​។​
 

​រដ្ឋបាល​ចំណីអាហារ និង​ឪ​សថ​អាមេរិក​បាន​និយាយថា ជំងឺ​រលាក​ថ្លើម C គឺជា​ជំងឺឆ្លង​មេរោគ​រ៉ាំរ៉ៃ​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក និង​ជា​មូលហេតុ​បណ្តាល​ប្តូរ​ថ្លើម​។ មនុស្ស​ជិត​៣,២​លាន​នាក់​ត្រូវ​បាន​ឆ្លង​មេរោគ​នេះ និង​ប្រហែល​១៥.០០០​នាក់​បាន​ស្លាប់​ដោយសារ​ការឆ្លង​មេរោគ​ជា​រៀងរាល់ឆ្នាំ​។​

ភ្នាក់ងារ​បាន​ប្រមាន​ថា បើ​មិន​ព្យាបាល​ទេ​នោះ​, ជំងឺ​រលាក​ថ្លើម​ប្រភេទ C អាច​នាំ​អោយ​ក្លាយជា​ជំងឺមហារីក​ថ្លើម និង​ជំងឺ​ខ្សោយ​ថ្លើម​។ វីរុស​ត្រូវ​បាន​ចម្លង​តាមរយៈ​ឈាម និង​អ្នកប្រើប្រាស់​ស៊ឺរ៉ាំង​ចាក់​តែ​មួយ​គឺ​មាន​ហានិភ័យ​ខ្ពស់​បំផុត​នៃ​ការឆ្លង​មេរោគ​នេះ​។​

តេស្ត​ថ្មី​ត្រូវបាន​អនុម័ត​អោយ​ប្រើប្រាស់​លើ​មនុស្ស​ដែល​ត្រូវបាន​គេ​ដឹងថា​មាន​ការឆ្លង​មេរោគ​។ រដ្ឋបាល​ចំណីអាហារ និង​ឪ​សថ​អាមេរិក​បាន​និយាយថា វា​មិនមែន​មានន័យថា វា​ជា​មធ្យោបាយ​ក្នុង​ការរក​ជំងឺ​រលាក​ថ្លើម​ប្រភេទ C នោះទេ ឬ​ជា​មធ្យោបាយ​ដើម្បី​តាមដាន​វត្តមាន​មេរោគ​វីរុស​នៅក្នុង​ឈាម​នោះទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង