Join with Health.com.kh on Telegram

​ពោត​ទាំងមូល​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ ហើយ​មាន​ផ្ទុក​វីតាមីន C វីតាមីន B ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​។ ដោយឡែក ផលិតផល​ពោត​កែច្នៃ​មិនមាន​ជីវជាតិ​ល្អ​ទេ​។

​ដោយសារ​ពោត​មាន​បរិមាណ​ម្សៅ​ច្រើន វា​អាចធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង ហើយ​ប្រហែលជា​មិន​សមស្រប​សម្រាប់​បុគ្គល​មួយចំនួន​ឡើយ​។ ជាពិសេស អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ប្រហែលជា​ត្រូវដាក់​កម្រិត​ការទទួល​ទាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ម្សៅ​របស់​ពួកគេ​រួមទាំង​ពោត​។​

​ការស្រាវជ្រាវ​ផ្តោត​ជាពិសេស​ទៅលើ​ការទទួល​ទាន​ពោត និង​ទឹកនោមផ្អែម​មានកំណត់ ប៉ុន្តែ​ការសិក្សា​បានបង្ហាញ​ថា​របប​អាហារ​ដែលមាន​ជាតិ​ស្ករ​ទាប​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។​ការបរិភោគ​ផលិតផល​ពោត​តិចជាង​មុន​ជាពិសេស​ស៊ី​រ៉ូ​ពោត​ដែលមាន​ជាតិ​ស្ករ​ខ្ពស់​អាចជួយ​ការពារ​ជំងឺ​ទឹកនោមផ្អែម​។​

​ការសិក្សា​មួយ​បាន​រកឃើញថា​អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺ​ទឹកនោមផ្អែម​គឺ​ខ្ពស់ជាង ២០% នៅក្នុង​ប្រទេស​ដែល​ងាយ​នឹង​ទទួលបាន​ស៊ី​រ៉ូ​ពោត ដែលមាន​ជាតិ​ស្ករ​ខ្ពស់​។ ចំណែក​អ្នក​ដែល​ព្យាយាម​សម្រក​ទំងន់ ក៏​គួរ​កំនត់​ការទទួល​ទាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ម្សៅ​ពី​ពោត​ផងដែរ​៕