​មិន​ថា​អ្នកមាន​រោគសញ្ញា រឺ​អត់​ទេ​គ្រូពេទ្យ​អាច​ណែនាំ​អោយមាន​ការព្យាបាល របៀប​រស់នៅ​បន្ថែម​ពីលើ​ថ្នាំ ដើម្បី​ធ្វើអោយ​ប្រសើរឡើង​នូវ​សុខភាព​បំពង់​អាហារ​។ ការព្យាបាល​របៀប​រស់​នៅ​អាច​រួមបញ្ចូល​ការជៀសវាង​អាហារ​មួយចំនួន ដែល​អាចធ្វើឱ្យ​រោគសញ្ញា​របស់​ពួកគេ​កាន់តែ​ធ្ងន់ធ្ងរ​។

​ចំពោះ​មនុស្ស​មួយចំនួន​រោគសញ្ញា​នៃ​ការ​ក្រហាយ​ទ្រូង​អាច​បណ្តាលមកពី​អាហារ​មួយចំនួន​។ សារធាតុ​មួយចំនួន​អាចធ្វើឱ្យ​បំពង់​អាហារ​ឆាប់​រលាក ឬ​ធ្វើឱ្យ​ក្រសាល់​បំពង់​អាហារ​ផ្នែក​ខាងក្រោម​ចុះខ្សោយ (LES) ។ ក្រសាល់​បំពង់​អាហារ​ដែល​ខ្សោយ​អាច​បណ្តាលឱ្យមាន​ការថយចុះ​នៃ​មាតិកា​ក្រពះ – ហើយ​ដែល​បណ្តាលឱ្យ​មានការ​ច្រាល​អាស៊ីត​។ អាហារ​ទាំងនោះ​រួម​មាន​៖

.​សុរា​
.​ផលិតផល​កាហ្វេ​អ៊ី​ន​ដូចជា​កាហ្វេ សូ​ដា និង​តែ​
.​សូកូឡា​
.​ផ្លែក្រូច​
.​ខ្ទឹមស​
.​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​
.​ខ្ទឹមបារាំង​
.​ជីរ​ម្យ៉ាង​សន្តាន​ជីរអង្កាម (peppermint និង spearmint)
.​អាហារ​ហឹរ

​អ្នក​អាច​ព្យាយាម​កម្រិត​ការប្រើប្រាស់​កាហ្វេ និង​តែ​ប្រសិនបើ​អ្នកទទួល​រង​ពី​ការ​ចាល់​អាស៊ីត និង​មើលថា តើ​រោគសញ្ញា​របស់​អ្នក​ប្រសើរឡើង​។ ទាំងពីរ​អាច​បន្ធូរបន្ថយ LES​។ ប៉ុន្តែ​មិនមែន​រាល់​អាហារ និង​ភេសជ្ជៈ​ប៉ះពាល់​ដល់​បុគ្គល​ម្នាក់ៗ​តាមរបៀប​ដូចគ្នា​ទេ​។​

​ការរក្សា​កំណត់ហេតុ​ប្រចាំថ្ងៃ​របស់​អាហារ​អាចជួយ​អ្នក​ឱ្យ​ផ្តាច់​អាហារ​ណា​ដែល​ធ្វើឱ្យ​រោគសញ្ញា​កាន់តែ​អាក្រក់​ឡើងៗ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង