អ្នកជំងឺ​ម្នាក់​ទៀត​ហើយ អាយុ​៣៩​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ នេះ​បើ​យោង​តាម​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ នេះបើតាមបណ្តាញ​ព័ត៌មាន Fresh News នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២១​។

អ្នកជំងឺ​ស្លាប់​បាត់បង់​ជីវិត មានឈ្មោះ នាក់ គឹ​ម​សេង អា​ស័​យ​ដ្ឋា​ន​នៅ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​លទ្ធផល​ទទួល​បាន​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១ ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​២១៖៤០​នាទី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២១​។

ក្រសួងសុខាភិបាល នឹង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ករណី​ស្លាប់​នេះ​នៅ​ពេល​បន្ទាប់​៕