Join with Health.com.kh on Telegram

ប្រសិនជាអ្នកចង់ឲ្យមុខអ្នកស្អាត អ្នកអាចពិសារអាហារទាំងឡាយខាងក្រោមបាន ព្រោះវាអាចជួយបញ្ចេញជាតិពុលពីរាងកាយអ្នក ដោយធ្វើឲ្យមុខអ្នកស្អាតបាន។ តើមានអ្វីខ្លះទៅ?

  • នៅក្នុងត្រសកើសម្បូរទៅដោយសារធាតុជាច្រើន ដែលអាចជួយស្បែកថ្មីឆាប់ដុះមកប្តូរស្បែកចាស់។ ជាពិសេស វាអាចជួយធ្វើឲ្យស្បែកអ្នកស មានសំណើម និងអាចជួយកំចាត់ស្នាមអ៊ុចខ្មៅទៀតផង។ ដូចនេះ អ្នកអាចញ៉ាំត្រសក់ច្រើនបាន។
  • អ្នកអាចពិសារផ្លែគូលេនបាន ព្រោះផ្លែឈើមួយនេះ អាចជួយរក្សាសម្ជស្សអ្នកឲ្យស្អាតបាន ដោយសារតែជាតិពុលក្នុងរាងកាយអ្នកបានចេញមកក្រៅអស់។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកប្រែជាទន់ និងម៉ត់រលោងបាន។
  • នៅក្នុងទឹកឃ្មុំមានផ្ទុកវីតាមីនB2 វីតាមីនC និងសារធាតុជាច្រើនទៀត ដែលអាចជួយបំបាត់អាការៈក្អក ជួយអ្នកឲ្យងាយស្រួលបត់ជើងធំ ថែមទាំងជួយរក្សាសម្រស់អ្នកទៀតផង។
  • ការ៉ុត ក៏មានផ្ទុកសារធាតុដែលអាចជួយប៉ូវឈាម និងបញ្ចេញជាតិពុលផងដែរ។ ម្យ៉ាងទៀត បន្លែមួយប្រភេទនេះ នឹងអាចជួយធ្វើឲ្យភ្នែកអ្នកភ្លឺទៀតផង។ ដូចនេះ ដើម្បីសម្រស់ និងសុខភាពភ្នែក អ្នកគួរតែជ្រើសរើសការ៉ុតមួយនេះមកញ៉ាំឲ្យបានច្រើន ទើបអាចទទួលបានលទ្ធផលដែលអ្នកចង់បាន៕