ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលបង្ហាញថា រាងកាយអ្នកម្តាយលើសជាតិស្ករហើយ។ តើមានអ្វីខ្លះទៅ?

  • ប្រសិនជាក្នុងរយៈពេល២៤ម៉ោង អ្នកម្តាយនោមលើសពី២០ដង ទឹកនោមមានពពុះច្រើន ហើយស្បែកមានលក្ខណៈស្ងួត មានន័យថា ជាតិស្ករក្នុងរាងកាយអ្នកអាចនឹងកំពុងតែកើនឡើង។
  • នៅពេលដែលអ្នកម្តាយប្រែជាតែងតែឃ្លានខ្លាំងខុសពីធម្មតា ដោយចាប់ផ្តើមញ៉ាំច្រើនជាងមុន ក៏បង្ហាញថា ក្នុងរាងកាយអ្នកអាចនឹងលើសជាតិស្ករផងដែរ។ ដូចនេះ អ្នកម្តាយគួរតែពិនិត្យឲ្យបានច្បាស់ ទើបអាចព្យាបាលបានទាន់ពេល។
  • នៅពេលដែលអ្នកម្តាយបត់ជើងតូចច្រើន សារធាតុទឹកក្នុងរាងកាយនឹងប្រែជាខ្វះ ដោយធ្វើឲ្យអ្នកម្តាយតែងតែស្រែកទឹកខ្លាំងណាស់។ អាការៈមួយនេះ ក៏កំពុងតែលួចប្រាប់អ្នកម្តាយថា ជាតិស្ករលើសហើយ៕