​ជំងឺ​រលាក​ខ្នែកពោះវៀន​ស្រួច​ស្រាវគឺ​មូលហេតុដ៏​ចម្បង​បំផុត​នៃ​ជំងឺ​ឈឺពោះ​ស្រួចស្រាវ​ដែល​ត្រូវការ​ការព្យាបាល​ដោយ​វះកាត់​។ ចំពោះ​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ខ្នែងពោះវៀន​ស្រួចស្រាវ​នៅតែ​ជា​មូលហេតុ​នៃ​ការសម្រេចចិត្ត​យ៉ាង​ពិបាក​មួយ​សម្រាប់​គ្រូពេទ្យ​គ្រប់ៗ​គ្នា​។​

​ពិន្ទុ​អាល​វ៉ា​រ៉ាដូ​គឺជា​ប្រព័ន្ធ​ផ្តល់​ពិន្ទុ​ទៅតាម​រោគសញ្ញា​សម្រាប់​ប្រើ​ជា​ការកំណត់​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ខ្នែងពោះវៀន​។ ដូច្នេះ​អ្នក​គួរតែ​ធ្វើ​វិធី​គណិត្យវិទ្យា​ទៅលើ​ពិន្ទុ​សម្រាប់​អ្នកជំងឺ​ដែលស​ង្ស័​យ​ជំងឺ​រលាក​ខ្នែងពោះវៀន​ស្រួចស្រាវ​មុនពេល​ធ្វើ​ការសម្រេចចិត្ត​ព្យាបាល​ដោយ​ការវះកាត់​។ ពិន្ទុ​របស់​អាល​វ៉ា​រ៉ាដូ​មានដូចជា​៖

  1. ការ​ឈឺពោះ​ដែល​ចាក់​រាលដាល​ទៅ​ផ្នែក​ខាងក្រោម​និង​ស្តាំ​នៃ​ពោះ (Right Iliac Fossa, RIF)៖ ១​ពិន្ទុ​
  2. មិន​ឃ្លាន​អាហារ​៖ ១​ពិន្ទុ​
  3. ក្អួត និង​ចង្អោ​៖ ១​ពិន្ទុ​
  4. ឈឺ​តឹង​នៅ​ផ្នែក​ខាងក្រោម​និង​ស្តាំ​នៃ​ពោះ​៖ ២​ពិន្ទុ​
  5. សង្កត់​នៅ​កន្លែង​អត់​ឈឺ​ជ្រៅ​តែ​ពេល​ដក​ដៃ​វិញ​ឈឺ​នៅ​ផ្នែក​ខាងក្រោម និង​ស្តាំ​នៃ​ពោះ (Rebound Tenderness)៖ ១​ពិន្ទុ​
  6. ក្តៅខ្លួន (៣៧,៣​អង្សា​សេ​)៖ ១​ពិន្ទុ​
  7. គ្រាប់​ឈាមស​ឡើង​ខ្ពស់​ជាង ឬ​ស្មើ ១០.១០៩/L៖ ២​ពិន្ទុ​
  8. កោសិការ​គ្រាប់​ឈាម​ស Neutrophil ឡើង​ខ្ពស់​ជាង​ឬ​ស្មើ ៧៥​ភាគរយ​៖ ១​ពិន្ទុ​


​ក្នុងករណី​ពិន្ទុសរុប​ឃើញ​តិចជាង ៤ មានន័យ​ថា ៩៦​ភាគរយ​អ្នកជំងឺ​នេះ​ប្រហែលជា​មិនមែន​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​ទេ​។ បើសិនជា​ពិន្ទុ​ចាប់ពី ៤ ទៅ​៧ អ្នកជំងឺ​នេះ​គប្បី​គួរ​ថត​រូបភាព​វេជ្ជសាស្ត្រ​ផ្សេង​មួយទៀត (​អេកូ ឬ​ស៊ី​ធី​ស្កេន​)​។ ប៉ុន្តែ​បើ​ពិន្ទុ​ខ្ពស់ជាង ឬ​ស្មើ ៧ អត្រា​នៃ​ការកំណត់​ពិត​ថា​ជា​ជំងឺ​រលាក​ខ្នែងពោះវៀន​មាន​ពី ៥៨ ទៅ​៨៨​ភាគរយ និង​ត្រូវ​ការព្យាបាល​ដោយ​វះកាត់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង