ទម្រង់​មួយ​ចំនួន​នៃ​ការព្យាបាល​ដោយ​អរ​ម៉ូ​ន​ចំពោះ​ស្ត្រី​អស់​រដូវ​អាច​បណ្តាលអោយ​មាន​ការ​ហូរ​ឈាម​ជា​រៀងរាល់ខែ​។ នេះ​រួមមាន​ការរៀបចំ​នៃ​ការព្យាបាល​ដោយ​អរ​ម៉ូ​ន​ដែល​ផ្សំ​ពី​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន និង​ប្រូសេ​ស្ទីន​។ ប្រូសេ​ស្ទីន​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ស្រទាប់​ស្បូន​ប្រសិនបើ​អ្នក​មាន​ស្បូន​ដែល​មិន​ខូចខាត​នោះ​។​

​ការព្យាបាល​ដោយ​អរ​ម៉ូ​ន​អាច​បណ្តាលអោយ​ហូរ​ឈាម​ដែល​អាច​តិចតួច ឬ​ច្រើន​ទៅ​ជាង​រដូវ​ធម្មតា​។ ប្រសិនបើ​អ្នកព្រួយបារម្ភ​អំពី​ការ​ហូរ​ឈាម​របស់​អ្នក​, អ្នក​គួរតែ​ទៅ​ជួប​នឹង​គ្រូពេទ្យ​។​
​មូលហេតុ​នៃ​ការ​ហូរ​ឈាម​មិន​ធម្មតា​អំឡុងពេល ឬ​ក្រោយ​អស់​រដូវ​រួមមាន៖

–          ភាព​ស្តើង​នៃ​ស្រទាប់​នៃ​ទ្វារមាស និង​ស្បូន​ដែល​បង្កឡើង​ដោយ​ការថយចុះ​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​

–          ដុះ​សាច់​នៅ​នឹង​ស្បូន​

–          ឆ្លង​មេរោគ​នៅ​នឹង​ស្បូន​ដែល​រួមមាន ការ​រលាក​ស្បូន និង​ការ​រលាក​ក​ស្បូន​

–          ភាពមិនធម្មតា​នៃ​ការលូតលាស់​នៃ​ស្រទាប់​ស្បូន​

–          ជំងឺមហារីក​ស្បូន​

​បន្ថែម​ពីលើ​ប្រវត្តិ និង​ការពិនិត្យ​រាងកាយ​ដោយ​ប្រុងប្រយ័ត្ន​នោះ​, តេស្ត និង​វិធីសាស្ត្រ​មួយចំនួន​ទៀត​ក៏​អាច​ត្រូវបាន​ប្រើ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ភាពមិនធម្មតា​នៃ​ការ​ហូរ​ឈាម​ចំពោះ​ស្ត្រី​ក្រោយ​អស់​រដូវ​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង