​វេជ្ជបណ្ឌិត​របស់​អ្នកនឹង សួរ​សំណួរ​អំពី​សុខភាព របស់​អ្នក ដើម្បី​ធ្វើការ​ពិនិត្យ និង ការ​ធ្វើ​តេស្ត អាច​មួយ​ឬ​ក៏​ច្រើន​។​

​ការ​ចោះ​យក​ទឹក​ឆ្អឹង​កង​ខ្នង​នៅ​ចង្កេះ គឺជា​ការ​ធ្វើ​តេស្ត នៅ​មន្ទីរពិសោធន៍​មួយ​ដ៏​សំខាន់បំផុត​សម្រាប់​ការរក​ជំងឺរលាកស្រោមខួ​រ​។ គំរូ​នៃ​សារធាតុ​រាវ​ដែល​ត្រូវបាន​យកចេញ​ពី​ឆ្អឹង​កង​ខ្នង និង ធ្វើតេស្ត​ដើម្បី​មើល​ថា​តើ វា​មាន​មេរោគ​ណាមួយ​ដែល បណ្តាល​ឱ្យ​មាន​ជំងឺ​។​

​វេជ្ជបណ្ឌិត​របស់​អ្នក​ក៏​អាច​សុំ​ធ្វើ​តេស្ត​ផ្សេងទៀត​ដូចជា ការ​ធ្វើ​តេស្ត ឈាម ការថត CT ស្កេន ឬ ការថត MRI​។​

​ការព្យាបាល គឺ​អាស្រ័យ​ទៅលើ​មូលហេតុ​នៃ​ជំងឺ​នេះ​។ ជួប​គ្រូពេទ្យ របស់​អ្នក​ឱ្យបាន​ត្រឹមត្រូវ ប្រសិនបើ​អ្នក ឬ កូន​របស់​អ្នកមាន​រោគសញ្ញា​នៃ​ជំងឺ​នោះ ព្រោះ​ជំងឺរលាកស្រោមខួរ ដោយសារ​បាក់តេរី អាច​ធ្វើឱ្យ​ស្លាប់​បាន​ប្រសិនបើ​មិន​បាន​ព្យាបាល​វា​ឱ្យបាន​ត្រឹមត្រូវ​។​

​ជំងឺរលាកស្រោមខួ​រ ដោយសារ​បាក់តេរី អាច​ត្រូវបាន​ព្យាបាល​ដោយ ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក​ក្នុង​មន្ទីរពេទ្យ​។ អ្នក​ក៏​អាច​ត្រូវបាន​ប្រើ​ជា​មួយ​ពពួក dexamethasone ដែល​ជា​ថ្នាំ​ប្រឆាំង​ការ​រលាក ហើយ​អ្នក​នឹង​ត្រូវ​បាន​មើលថែរ​រក្សា​យ៉ាង​ប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយចំនួន ដូចជា ការបាត់បង់​ការ​លឺ ការ​ប្រកាច់ ឬ ខូច​ខួរក្បាល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង