​អំឡុងពេល​នៃ​ជំងឺ​មួយ​ចំនួន​, បាក់តេរី និង​មេរោគ​ផ្សិត​ដែល​បង្ក​អោយ​ឆ្លង​មួយចំនួន​អាច​រាតត្បាត​ចូលទៅ​ក្នុង​ចរន្តឈាម និង​រាលដាល​ទៅកាន់​ផ្នែក​ដទៃ​ទៀត​នៃ​ខ្លួន​, ដែល​ទៅ​ឆ្ងាយ​ពី​កន្លែង​ដែល​បង្ក​ជា​មេរោគ​ដំបូង​។ វត្តមាន​របស់​ពួក​វា​នៅ​ក្នុង​ឈាម​ជាធម្មតា​មានន័យ​ថា កុមារ​មាន​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​។ ជាធម្មតា ការឆ្លង​មេរោគ​ជាទូទៅ​បណ្តាល​អោយ​ចង្វាក់បេះដូង​លោត​ញាប់​, ក្តៅខ្លួន​ខ្លាំង និង​បង្កើន​កោសិកា​គ្រាប់​ឈាមស​។​

​ការយក​ឈាម​ទៅ​បណ្តុះ​មេរោគ​អាច​បង្ហាញ​ពី​ចំនួន​នៃ​ការឆ្លង​មេរោគ ឬ​បញ្ហា​ដូចជា ជំងឺ​រលាក​ស្រោម​បេះដូង​ជាដើម​, ដែល​មាន​សភាព​ធ្ងន់ធ្ងរ និង​ធ្វើអោយមាន​បញ្ហា​រហូតដល់​គម្រាមកំហែង​អាយុជីវិត​ដែល​កើតមានឡើង​នៅពេល​ដែល​បាក់តេរី​នៅក្នុង​ចរន្តឈាម​ជាប់​ទៅ​នឹង​ប្រឹស​នៃ​បេះដូង​។​

ការយក​ឈាម​ទៅ​បណ្តុះ​មេរោគ​ក៏​អាច​រក​មើល​ពី​មេរោគ​ដែល​បង្ក​អោយ​មាន​ឆ្លង​មេរោគ​ដូចជា ជំងឺ​រលាក​ឆ្អឹង និង​សាច់ដុំ​, ជាការ​រលាក​ឆ្អឹង​ដែល​ជារឿយៗ​ត្រូវ​បាន​បង្កឡើង​ដោយ​មេរោគ Staphylococcus aureus និង​ជំងឺ​រលាក​កោសិកា​ដែល​ជា​ការឆ្លង​មេរោគ​លើ​ស្បែក​ដែល​ទាក់ទង​ទៅនឹង​តំបន់​នៃ​ជាលិកា​ដែល​នៅក្រោម​ស្បែក​៕