​ការថត​កាំរស្មី X លើ​ទ្រូង​គឺជា​ការ​ធ្វើ​តេស្ត​បង្កើតជា​រូបភាព​នៃ​សរីរាង្គ​ខាងក្នុង​ទ្រូង​ដូច​ជា​បេះដូង សួត និង​ស​សៃឈាម​ដែល​ជាតេ​ស្តដែល​ធ្វើឡើង​ដោយ​មិន​មាន​ការឈឺចាប់ និង​មិន​មាន​ការ​លុក​លុយ​។ មិន​មាន​ការ​លុកលុយ​(Noninvasive)​មានន័យថា​មិន​ត្រូវ​ការវះកាត់ និង​មិន​មាន​ការបញ្ចូល​ឧបករណ៍​ចូលទៅក្នុង​រាងកាយ​របស់​អ្នក​ឡើយ​។ ការ​ធ្វើ​តេស្ត​នេះ​ត្រូវបាន​ធ្វើ​ដើម្បី​ស្វែងរក​មូលហេតុ​នៃ​រោគសញ្ញា​ដូច​ជា​ការពិបាក​ដកដង្ហើម ការ​ឈឺទ្រូង ក្អក​រ៉ាំរ៉ៃ និង​គ្រុនក្តៅ​។

ការ​ធ្វើ​តេស្ត​នេះ​អាច​ជួយ​រក​មូលហេតុ​នៃ​រោគសញ្ញា​ទាំងនេះ​។ ការ​ថ​កាំរស្មី X​លើ​ទ្រូង​ត្រូវបាន​គេ​ធ្វើ​សម្រាប់​លក្ខខណ្ឌ​មួយចំនួន​ដូច​ជា​ជំងឺ​រលាក​សួត ខ្សោយបេះដូង ជំងឺមហារីក​សួត ក្រិន​សួត​ជាដើម​។ ការ​ធ្វើ​តេស្ត​នេះ​ក៏​ត្រូវបាន​ប្រើ​ដើម្បី​ពិនិត្យមើល​ថា​តើ​ការព្យាបាល សម្រាប់​លក្ខខណ្ឌ​មួយចំនួន​កំពុង​មាន​ប្រសិទ្ធភាព​ដែរ​ឬទេ​? ការថត​កាំរស្មី X លើ​ទ្រូង​ក៏​ត្រូវបាន​ប្រើ​ដើម្បី​វាយ​តំលៃ​ចំពោះ​បុគ្គល​ដែល​មាន​ជំងឺ​របេង​ដែល​រក​ឃើញ​តាមរយៈ​ការ​ធ្វើ​តេស្ត​លើ​ស្បែក​។

ពេលខ្លះ​គ្រូពេទ្យ​បាន​ណែនាំ​ការថត​ក​កាំរស្មី X លើ​ទ្រូង​ច្រើន​ដង​ក្នុង​រយៈពេល​ម៉ោង ឬ​ថ្ងៃ ឬ​ខែ​។ នេះ​អនុញ្ញាត​អោយ​ពួកគេ​អាច​តាមដាន​លើ​លក្ខខណ្ឌ​មួយចំនួន​បាន​។ មនុស្ស​ដែល​មាន​ការវះកាត់​មួយចំនួន​ក៏​អាច​ត្រូវការ​ការថត​កាំរស្មី X លើ​ទ្រូង​ផងដែរ​។ វេជ្ជបណ្ឌិត​ជា​ញឹកញាប់​ប្រើការ​ធ្វើតេស្ត​នេះ​មុនពេល​វះកាត់​ដើម្បី​មើល​ពី​សរីរាង្គ​ដែល​នៅ​ខាងក្នុង​ទ្រូង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង