​ការរកឃើញ​នៃ​កាំរស្មី X និង​ការបង្កើតបាន​នូវ​ម៉ាស៊ីន​ស្កា​នែ​(CT Scanner)​គឺជា​ផលប្រយោជន៏​មួយដ៏​សំខាន់នៅ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​។ រូបភាព​វេជ្ជសាស្ត្រ​នៃ​កាំរស្មី X​ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​ឧបករណ៍​វេជ្ជសាស្ត្រ​ដ៏​មាន​តម្លៃ​សម្រាប់​ការស្វែងរក​រោគវិនិច្ឆ័យ និង ការធ្វើ​នីតិ វិធី​វេជ្ជសាស្ត្រ​។ កាំរស្មី​X ត្រូវបាន​គេ​ប្រើ​ដើម្បី​៖

  • ជួយ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ និង​តាមដាន​ការព្យាបាល​
  • ជា​ជំនួយ​ក្នុង​ការព្យាបាល​វេជ្ជសាស្ត្រ និង​ការវះកាត់​
  • ជួយ​បង្ហាញ​ផ្លូវ ពេលដែល​គ្រូពេទ្យ​ត្រូវ​ការបញ្ចូល​ទុយោ ឬ​ឧបករណ៍​ផ្សេង​ទៀត​ទៅ​ក្នុង​រាងកាយ ព្យាបាល​ដុំ​សាច់ ឬ​ដើម្បី​យក​កំណក​ឈាម ឬអ្វី​ដែល​ស្ទះ​ចេញ​។​

​នៅ​ក្នុង​ទិដ្ឋភាព​វេជ្ជសាស្ត្រ​មាន​ហានិភ័យ​ដែល​អាចមកពី​ការប្រើប្រាស់​កាំរស្មី X ដែល​ទាក់ទង​នឹង​ការប្រើ​វិទ្យុសកម្ម​ដើម្បី​បង្កើត​រូបភាព​នៃ​រាងកាយ​។ វិទ្យុសកម្ម​គឺជា​ទម្រង់​មួយ​ថាមពល​ដែល​មាន​សម្មត្ថភាព​គ្រប់គ្រាន់​ដែល​អាច​បណ្តាលអោយ​ខូចខាត​ដល់​DNA​របស់​កោសិការ​។ ហានិភ័យ​ពី​ការប៉ះពាល់​ទៅនឹង​វិទ្យុសកម្ម​ដែលជា​កាំរស្មី​X​នេះ​រួមមាន​ដូចជា​

  • ការកើនឡើង​តិចតួច​មួយ​ដែល​មនុស្ស​ដែល​បាន​ប៉ះពាល់​ទៅ​នឹង​កាំរស្មី X​នឹង​អាច​មាន​មហារីក​នៅពេល​ក្រោយមក​។​
  • ប៉ះពាល់​ដល់​ជាលិកា​ដូចជា​ធ្វើអោយ​មាន​ជំងឺភ្នែកឡើងបាយ ឡើង​ក្រហម​លើ​ស្បែក ជ្រុះ​សក់​ដែល​កើតឡើង​នៅក្នុង​កម្រិត​ខ្ពស់​នៃ​វិទ្យុសកម្ម ហើយ​កម្រ​សម្រាប់​ប្រភេទ​ជាច្រើន​នៃ​ការថត​ទាំងនេះ​។ ឧទាហរណ៍​ម៉ាស៊ីន​ស្កា​នែ​( CT )​ធម្មតា​មិន​បណ្តាល​អោយ មាន​ផលប៉ះពាល់​ដល់​ជាលិកា​នោះទេ ប៉ុន្តែ​ក្នុង​កម្រិត​ថាមពល​ខ្ពស់​មួយ​គ្រប់គ្រាន់​អាច​បណ្តាលអោយមាន​ផលប៉ះពាល់​បែប​នោះ​។​

​ហានិភ័យ​ផ្សេង​ទៀត​នៃ​កាំរស្មី X​គឺ​ជា​ប្រតិកម្ម​ដែល​ជាប់​ទាក់ទង​នឹង​ការចាក់​ថ្នាំ​តាម​ស​សែ ឬ​សារធាតុ​ពណ៌​មួយចំនួន​ពេល​ខ្លះ​ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​ទទួលបាន​រូ​ភាព​កាន់តែច្បាស់​។ ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺមហារីក​ពី​ការប៉ះពាល់​វិទ្យុសកម្ម​នៃ​កាំរស្មី​X​ជាទូទៅ​តិចតួច​ណាស់​ហើយ​វា​អាស្រ័យ​លើ​:

  • កម្រិត​វិទ្យុសកម្ម​ដែល​បាន​ប្រើ​៖ ហានិភ័យ​នៃ​ជំងឺមហារីក​កើនឡើង​តាម​កម្រិត​ដែល​បាន​ប្រើ និង​ចំនួន​ដង​នៃ​ការថត​កាំរស្មី X ដែល​អ្នកជំងឺ​បាន​ថត​។​
  • អាយុ​របស់​អ្នកជំងឺ​៖ ហានិភ័យ​នៃ​ជំងឺមហារីក​នេះ​មាន​កាន់តែច្រើន​សម្រាប់​អ្នកជំងឺ​ដែល​បាន​ទទួល​កាំរស្មី X​នៅ​វ័យក្មេង ជាង​អ្នក​ដែល​មាន​វ័យចាស់​។​
  • ភេទ​៖ ស្ត្រី​គឺមាន​ហានិភ័យ​ខ្ពស់ជាង​បុរស​សម្រាប់​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ដែល​មក​ពី​វិទ្យុសកម្ម​បន្ទាប់ពី​បាន​ថត​ដូចគ្នា​នៅ​អាយុ​ដូចគ្នា​។​
  • ផ្នែក​នៃ​រាងកាយ​៖ សរីរាង្គ​ខ្លះ​មានការ​ឆាប់​ទទួល​វិទ្យុសកម្ម​ជាង​សរី​រាង​ដទៃទៀត​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង