ការឈឺចាប់ក្នុងសាច់ដុំខ្លាំង ហៅថារមួលក្រពើកើតឡើងនៅពេលដែលអ្នកមិនបានធ្វើការពុតពែនខ្លួនគ្រប់គ្រាន់មុនពេលហាត់ប្រាណ។ ដើម្បីកុំឲ្យមានបញ្ហារមួលក្រពើនេះ អ្នកគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  • ឈប់រាល់សកម្មភាពទាំងឡាយណាដែលនាំឲ្យរមួលក្រពើ
  • ចូរធ្វើការពុតពែនសាច់ដុំ ថ្នមៗ និងយឺតៗ។ ចូរពុតពែនហើយទបសិន រហូតដល់ការរមួលក្រពើនោះស្រាកស្រាន្តទៅវិញ
  • ចូរម៉ាស្សាសាច់ដុំថ្នមៗខណៈពេលដែលកំពុងតែពុតពែន ព្រោះវាអាចជួយឲ្យសាច់ដុំធូរវិញបាន
  • ចូរស្អំទឹកក្តៅបើសិនជាសាច់ដុំ និងអ្វីៗដែលនៅជិតសាច់ដុំនោះតឹងពេក
  • ចូរស្អំទឹកត្រជាក់បើសិនជាសាច់ដុំនោះឈឺ៕