Join with Health.com.kh on Telegram

​បើទោះបីជា​ការថត​សុដន់ (mammography) គឺជា​វិធីសាស្ត្រ​ដែល​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​បំផុត ដើម្បី​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​សុដន់​ក្តី ប៉ុន្តែ មាន​វិធី​ល្អប្រសើរ​ជាច្រើន​ដែល​គេ​អាច​ជំនួស​វា​បាន​។ ការស្រាវជ្រាវ​បាន​បង្ហាញថា ការថត​សុដន់ មិន​អាច​ផ្តល់​ចំលើយ​បានច្បាស់លាស់​នៅក្នុង​ដំណាក់កាល​ដំបូង​ឡើយ ហើយ​តាមពិតទៅ ជា​ញឹកញាប់ វា​អាច​បណ្តាលអោយមាន​បញ្ហា​ច្រើន​ជាង​ផ្តល់​ដំណោះស្រាយ​។

លោក​បណ្ឌិត John W. Gofman បាន​ចំណាយពេល ៣០ ឆ្នាំ​ក្នុង​ការសិក្សា​ពី​ផលប៉ះពាល់​នៃ​វិទ្យុសកម្ម​កម្រិត​ទាប​នៅលើ​មនុស្ស ដែល​មាន​ច្រើន​នៅក្នុង​ការថត​សុដន់​។ លោក​បាន​ប៉ាន់ប្រមាណ​ថា ៧៥ ភាគរយ​នៃ​មហារីក​សុដន់​អាច​ការពារ​បាន​ដោយ​ការជៀសវាង ឬ​កាត់​បន្ថយ​ការប៉ះពាល់​ទៅនឹង​វិទ្យុសកម្ម​ដែល​បានមក​ពី​កាំរស្មី X នៃ​ការថត​សុដន់ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​។

លើស​ពី​ការប៉ះពាល់​ទៅ​នឹង​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់ នីតិវិធី​នៃ​ការថត​សុដន់ គឺ​ធ្វើការ​សង្កត់​លើ​សុដន់ ដែល​វា​អាច​ជួយ​អោយ​កោសិកា​មហារីក​រាលដាល​កាន់តែ​ធំ​ដែល​អាច​បណ្តាលអោយ​ពួក​វា​រាលដាល​ចេញពី​ជាលិកា​សុដន់​ទៅ​កោសិកា​ផ្សេងៗ​បាន ដែល​គេ​ហៅថា Metastasis៕