គេធ្វើតេស្តវាស់ដង់ស៊ីតេឆ្អឹង ប្រសិនបើអ្នកមានជំងឺពុកឆ្អឹង ដែលជាជំងឺបណ្តាលអោយឆ្អឹងក្លាយជាផុយស្រួយ ហើយងាយនឹងបាក់។ ក្នុងពេលកន្លងមក ជំងឺពុកឆ្អឹង អាចត្រូវបានរកឃើញតែបន្ទាប់ពីអ្នកបានបាក់ឆ្អឹងហើយតែប៉ុណ្ណោះ។ ការធ្វើតេស្តវាស់កំហាប់ឆ្អឹង អាចធ្វើអោយអ្នកដឹងថា អ្នកមានហានិភ័យនៃការបាក់ឆ្អឹង មុនពេលដែលវាកើតមានឡើង។
ការធ្វើតេស្តនេះ គឺគេប្រើកាំរស្មី X ដើម្បីវាស់ថាតើ មានជាតិកាល់ស្យូម និងសារធាតុរ៉ែផ្សេងទៀតប៉ុន្មានក្រាមនៅក្នុងឆ្អឹង។ ការធ្វើតេស្តនេះត្រូវបានធ្វើជាធម្មតានៅលើឆ្អឹងដែលភាគច្រើនបំផុត ទំនងជាងាយបាក់ដោយសារជំងឺពុកឆ្អឹង ដែលរួមមានឆ្អឹងកងខ្នងផ្នែកខាងក្រោម ក្បាលឆ្អឹងភ្លៅជាប់នឹងឆ្អឹងត្រគៀក និងឆ្អឹងកំភួនដៃ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855