Join with Health.com.kh on Telegram

​មូលហេតុ ជាច្រើន​អាច​បណ្តាលឱ្យមាន​ការឆ្លង​មេរោគ​នៅ​តំបន់​ទ្វារមាស និង​រន្ធ​ទ្វារមាស​។ មូល​ហេតុដែល​បណ្តាលអោយ​កើតមាន​ញឹកញាប់​បំផុត គឺ​បាក់តេរី​។ មូលហេតុ​ទូទៅ​ផ្សេងទៀត​រួមមាន​៖
.​ផ្សិត​
.​មេរោគ​
.​ប៉ារ៉ាស៊ីត​
.​កត្តាបរិស្ថាន​
.​ការឆ្លង​ជំងឺ​កាមរោគ​
.​ការប៉ះពាល់​នឹង​ការ​រលាក​គីមី និង​អា​ឡែ​រ​ហ្សី

តើ​រោគសញ្ញា​នៃ​ជំងឺរលាកទ្វារមាស​មាន​អ្វីខ្លះ​?

​រោគសញ្ញា​នៃ​ជំងឺរលាកទ្វារមាស មាន​លក្ខណៈ​ខុសគ្នា និង​អាស្រ័យ​លើ​មូលហេតុ​របស់​វា​។ ជាទូទៅ​រោគសញ្ញា​អាច​រួមមាន​៖
.​ការ​រលាក​នៃ​ប្រដាប់បន្តពូជ​
.​រមាស់​
.​ការ​រលាក​នៅ​ជុំវិញ​តំបន់ បបូរ​យោនី និង perineal
.​ការកើនឡើង​, ការហូរ​ទឹករំអិល​ទ្វារមាស ដែលមាន​ក្លិន​ខ្លាំង​
.​មិន​ស្រួល​ពេល​នោម ។​

​តើ​ជំងឺរលាកទ្វារមាស​ត្រូវ​បាន​ព្យាបាល​យ៉ាងដូចម្តេច​?
​ការព្យាបាល​ត្រឹមត្រូវ​សម្រាប់​ជំងឺរលាកទ្វារមាស គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ការឆ្លង​និង​សរីរាង្គ​បង្កឱ្យមាន​បញ្ហា​។​

​អ្នក​អាច​ព្យាបាល​ប្រភេទ​ខ្លះ​នៃ​ជំងឺរលាកទ្វារមាស​ដោយ​ខ្លួនឯងបាន​។ ប៉ុន្តែ ត្រូវ​ប្រាកដថា​និយាយ​ជាមួយ​គ្រូពេទ្យ​មុនពេល​ចាប់ផ្តើម​ព្យាបាល​នៅផ្ទះ​៕