ការធ្វើតេស្តឈាមអាចជាជំនួយដល់ការព្យាបាលដើម្បីកំណត់ពី៖
- អ្នកមានជំងឺគ្រុនចាញ់ ឬអត់?
- ប៉ារ៉ាសិតប្រភេទណានៃជំងឺគ្រុនចាញ់ធ្វើអោយមានរោគសញ្ញា
- ប្រសិនបើជំងឺរបស់អ្នកបង្កឡើងដោយប៉ារ៉ាសិតដែលស៊ាំថ្នាំ
- ជំងឺនេះកំពុងតែប៉ះពាល់ទៅលើសារីរាង្គសំខាន់ៗ។
ការធ្វើតេស្តឈាមមួយចំនួនអាចប្រើពេលជាច្រើនថ្ងៃដើម្បីទទួលបានលទ្ធផលសព្វគ្រប់ តែក៏មានការធ្វើតេស្តឈាមផ្សេងៗទៀត ដែលអាចទទួលបានលទ្ធផលតិចជាង ១៥នាទីដែរ៕