ផ្លែបឺរអាចមានផ្ទុកជាតិកាឡូរីនិងជាតិខ្លាញ់ខ្ពស់ ប៉ុន្តែវានៅតែជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹមនិងសារធាតុផ្សេងៗទៀតដែលចាំបាច់ក្នុងការរក្សាសុខភាពបេះដូងរឹងមាំ។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ហើយអាចនឹងឧស្សាហ៍ទទួលទានផ្លែបឺរ ប៉ុន្តែប្រហែលជាមិនធ្លាប់បានដឹងអំពីអត្ថប្រយោជន៍ដ៏គួរអោយភ្ញាក់ផ្អើលរបស់ផ្លែឈើនេះចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីមូលហេតុដែលអ្នកគួរទទួលទានផ្លែបឺរ ១ផ្លែក្នុងមួយថ្ងៃ ៖

១. មុខងារតម្រងនោមកាន់តែមានប្រសិទ្ធភាពជាងមុន

ផ្លែបឺរជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូម ដូច្នេះប្រសិនបើអ្នកមានបញ្ហាណាមួយពាក់ព័ន្ធនឹងតម្រងនោម ចូរគិតគួររួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារប្រចាំថ្ងៃ។

២. បន្សាបជាតិពុលពីថ្លើម

ផ្លែបឺរមានឥទ្ធិពលមិនគួរអោយជឿក្នុងការជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយវាក៏ធ្វើអោយប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើងទៀតផង។ ផ្លែបឺរក៏មានផ្ទុកសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ហើយផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុលនិងសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោម និងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។

៣. ខ្យល់ដង្ហើមប្រែជាស្រស់ថ្លាជាងមុន

ផ្លែបឺរមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី ដូច្នេះការទទួលទានផ្លែបឺរមួយផ្លែក្នុងមួយថ្ងៃនឹងជួយកម្ចាត់រាល់បាក់តេរីពីក្នុងមាត់បានយ៉ាងប្រសើរ។ ជាលទ្ធផលក្លិនខ្យល់ដង្ហើមនឹងប្រែជាស្រស់ថ្លាជាងមុន។

៤. ពង្រឹងសុខភាពភ្នែក

ការទទួលទានផ្លែបឺរស្រស់ៗ ១ផ្លែក្នុងមួយថ្ងៃអាចជួយធ្វើឱ្យសុខភាពភ្នែក ក៏ដូចជាការមើលឃើញមានលក្ខណៈកាន់តែប្រសើរឡើង។ នេះក៏ព្រោះតែផ្លែបឺរជួយបង្កើនកម្រិតនៃសារធាតុ carotenoid ក្នុងរាងកាយដែលដើរតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាក។

៥. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល

នោះក៏ព្រោះតែផ្លែបឺរជាប្រភពដ៏ប្រសើរនៃអាស៊ីត oleic និងជាតិខ្លាញ់ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ ផ្លែបឺរ​ក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំ ដើម្បីជៀសផុតពីបញ្ហាកម្រិតមិនល្អឡើងខ្ពស់។

៦​. ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ប្រសិនបើអ្នកងាយនឹងផ្ដាសាយនោះមានន័យថា ប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នកកំពុងចុះខ្សោយហើយ។ ដូច្នេះដើម្បីជាការប្រសើរ ចូររួមបញ្ចូលផ្លែបឺរក្នុងរបបអាហារ ឬទទួលទានផ្លែបឺរ ១ផ្លែក្នុងមួយថ្ងៃ។ នេះក៏ព្រោះតែផ្លែបឺរមានផ្ទុកសមាសធាតុដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទប់ទល់នឹងពពួកវីរុស ព្រមទាំងមេរោគឆ្លងផ្សេងៗ។

៧. ជួយបញ្ចុះសម្ពាធឈាម

ប្រសិនបើអ្នកកំពុងជួបប្រទះអាការៈសម្ពាធឈាមឡើងខ្ពស់ ចូររួមបញ្ចូលផ្លែបឺរក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែផ្លែបឺរមានផ្ទុកជាតិប៉ូតាស្យូមនិង lutein។

៨. ងាយនឹងស្រកទម្ងន់ជាងមុន

ធាត់លើសទម្ងន់មែនទេ? ចូរព្យាយាមទទួលទានផ្លែបឺរ ១ផ្លែក្នុងមួយថ្ងៃដើម្បីជួយដល់ការសម្រកទម្ងន់។ ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងមានឥទ្ធិពលលើអ័រម៉ូនក្នុងពោះវៀន។

៩. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ផ្លែបឺរមានលក្ខណៈសម្បត្តិ cytotoxic ដែលអាចសម្លាប់កោសិកា carcinogenic ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។

១០. ស្បែកភ្លឺរលោងស្រស់ស្អាត

ដើម្បីរក្សាបាននូវស្បែកដែលមានសុខភាពល្អ ក្មេងជាងវ័យ និងស្រស់ស្អាត អ្នកគួរទទួលទានផ្លែបឺរជាប្រចាំនោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ល្អបំផុតមួយនៃជាតិខ្លាញ់សុខភាពល្អនិងវីតាមីន E។

១១. ទប់ស្កាត់ជំងឺពុកឆ្អឹង

ផ្លែបឺរក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន K ដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងដោយវាជួយបង្កើនការស្រូបយកជាតិកាល់ស្យូមរបស់រាងកាយនិងកាត់បន្ថយការបញ្ចេញកាល់ស្យូមច្រើនពេកតាមរយៈទឹកនោម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង