Join with Health.com.kh on Telegram

រាជធានីភ្នំពេញ៖ អាត្រាឆ្លងក្នុងសហគមន៍នៅតែបន្តគម្រាមកំហែងដល់ពលរដ្ឋកម្ពុជា ដោយឈានទៅដល់ការស្លាប់ដោយសារមេរោគកូវីដ១៩ផងដែរ។ ថ្ងៃព្រឹកនេះទី​២៧ ខែមីនា ឆ្នាំ​២០២១ រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ១៧៨​នាក់(​ឆ្លង​សហ​គម​ន៌​ទាំងអស់​) អ្នកដំណើរពីបរទេស ០១នាក់ និង​មាន​ជា​សះស្បើយ ៥៨​នាក់ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង សុខាភិបាល។

ប្រភពដដែលបានបន្តថា ចំនួន​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​កើន ២១៤៧​នាក់ ចំនួន​សំរាក​ពេទ្យ ១០០៥​នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប​កើន ១១៣២​នាក់ និង​ស្លាប់​សរុប​ស្លាប់ ៩នាក់ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្តតាមវិធានការ ៣កុំ នឹង ៣ការពារ ត្រូវ​អនាម័យ​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា អង្គុយ​គម្លាត​ពី​គ្នា​ឈរ​រង​ចាំ​គម្លាត​ពី​គ្នា​ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជា​និច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ៕