របបអាហារអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើការទប់ស្កាត់ ឬទប់ទល់នឹងអាការៈនៃជំងឺហឺត។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអ្នកជំងឺហឺរគួរទទួលទាន ឬត្រូវចៀសវាង ៖

  • អាហារនិងភេសជ្ជៈចាំបាច់គួរទទួលទាន

១. ខ្ញី

ខ្ញីជាអាហារដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺហឺតដោយវាមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកទប់ស្កាត់អាការៈនៃជំងឺ។ អ្នកក៏អាចទទួលទានតែខ្ញីលាយឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃផងដែរដើម្បីធូរស្បើយពីអាការៈនៃជំងឺហឺត។

២. កាហ្វេ

ជាតិកាហ្វេអ៊ីនក្នុងកាហ្វេក៏អាចជួយទប់ទល់អាកា​រៈនៃជំងឺហឺតបានយ៉ាងប្រសើរផងដែរ។ កាហ្វេខ្មៅក្ដៅៗមួយពែងពិតជាអាចជួយសម្រួលដល់ការដកដង្ហើមរបស់អ្នកជំងឺហឺតគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកមិនទទួលទានច្រើនលើសចៀសវាងផលប៉ះពាល់។

៣. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

៤. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់ចាំបាច់ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ នេះមានន័យថាការទទួលទានត្រីសម្បូរខ្លាញ់ជាប្រចាំអាចជួយទប់ស្កាត់ជំងឺហឺតគួរឱ្យកត់សម្គាល់។

៥. ទឹក

វិធីដ៏ងាយបំផុតដើម្បីទប់ស្កាត់អាការៈនៃជំងឺហឺតមិនឱ្យកើតឡើង គឺការទទួលទានទឹកបានគ្រប់គ្រាន់រាល់ថ្ងៃជាប្រចាំ។នោះក៏ព្រោះតែបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយអាចបង្កអោយអាការៈនៃជំងឺហឺតធ្វើទុក្ខ។

៦. ក្រូចឆ្មារទឹកឃ្មុំ

នោះក៏ព្រោះតែភេសជ្ជៈនេះមានប្រសិទ្ធភាពសម្រួលផ្លូវដង្ហើម។ ភេសជ្ជៈក្រូចឆ្មារទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងការរលាកដែលជួយក្នុងការព្យាបាលបញ្ហាផ្លូវដង្ហើមបានយ៉ាងប្រសើរ។ ភេសជ្ជៈនេះក៏ល្អសម្រាប់អ្នកជំងឺហឺត ដោយវីតាមីន C នៃក្រូចឆ្មារជួយពង្រឹងប្រព័ន្ធផ្លូវដង្ហើមដែលសម្រួលដល់ការដកដង្ហើម។ គ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចកូរអោយសព្វ។ កុំភ្លេចទទួលទានភេសជ្ជៈនេះអោយបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។

៧. ទឹកផ្លែប៉ោមស្រស់

ផ្លែប៉ោមជាប្រភពដ៏ប្រសើរបំផុតមួយនៃអាស៊ីត phenolic និងសារធាតុ flavonoids ដែលមានប្រយោជន៍ណាស់សម្រាប់អ្នកជំងឺហឺតដោយវាជួយបន្ធូរសាច់ដុំផ្លូវដង្ហើមសម្រួលដល់ការដកដង្ហើម។ដូច្នេះកុំភ្លេចទទួលទានទឹកផ្លែប៉ោមស្រស់ជាប្រចាំ។

៨. ទឹកចេកក្រឡុក

នោះក៏ព្រោះតែចេក គឺមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលនឹងជួយកាត់បន្ថយអាការៈនៃជំងឺហឺតបានយ៉ាងប្រសើរសម្រួលដល់ការដកដង្ហើម។

៩. ទឹកការ៉ុតស្រស់

ក្រៅពីល្អសម្រាប់សុខភាពភ្នែកនិងប្រព័ន្ធភាពស៊ាំរាងកាយហើយនោះ ការទទួលទានទឹកការ៉ុតស្រស់ជាប្រចាំក៏ជួយទប់ទល់អាការៈនៃជំងឺហឺតគួរអោយកត់សម្គាល់ផងដែរតាមរយៈបរិមាណនៃវីតាមីន A ដែលវាមានផ្ទុក។

  • អាហារគួរប្រយ័ត្នក្នុងការទទួលទាន

១. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ

ឈីស ទឹកដោះគៅ បឺរ ការ៉េម យ៉ាអួរ និងផលិតផលអាហារផ្សំឡើងពីទឹកដោះគោផ្សេងទៀតសុទ្ធតែជាអាហារដែលអាចបណ្ដាលឱ្យអាការៈនៃជំងឺហឺតធ្វើទុក្ខឡើង។

២. សណ្ដែកសៀង

ចំពោះអ្នកជំងឺហឺតមួយចំនួនមិនអាចទទួលទានសណ្ដែកសៀងនិងផលិតអាហារផ្សេងទៀតដែលផ្សំឡើងពីសណ្ដែកសៀងបានឡើយដោយវាបង្កឱ្យអាការៈនៃជំងឺនេះរើឡើង។ ដូច្នេះចូរសម្គាល់មើលពីអាការៈនៃជំងឺហឺតរបស់អ្នកក្រោយពេលទទួលទានអាហារនេះ។

៣. ស៊ុត

ត្រឹមតែក្លិននៃស៊ុតដែលកំពុងចម្អិនក៏គ្រប់គ្រាន់នឹងបណ្ដាលឱ្យអាការៈនៃជំងឺហឺតធ្វើទុក្ខបាត់ទៅហើយ! ដូច្នេះគួរប្រយ័ត្ននៅពេលទទួលទានអាហារផ្សេងទៀត ក៏ព្រោះវាអាចមានផ្ទុកស៊ុតដែរ។

៤. អាហារមានផ្ទុកសារធាតុ Gluten

Gluten ជាប្រូតេអ៊ីនមួយប្រភេទដែលមានផ្ទុកក្នុងស្រូវសាលី ហើយមានឥទ្ធិពលធ្វើឱ្យអាការៈនៃជំងឺហឺតធ្វើទុក្ខឡើង។

៥. ត្រីសាលម៉ុន

ល្អចំពោះសុខភាព ប៉ុន្តែមិនសាកសមសម្រាប់អ្នកជំងឺហឺតឡើយ ក៏ព្រោះវាអាចបណ្ដាលឱ្យអាការៈនៃជំងឺហឺតរើឡើង។

៦. សណ្ដែកដី

មិនត្រឹមតែសណ្ដែកដីឡើយដែលអ្នកមិនគួរទទួលទាន គឺរួមបញ្ចូលទាំងអាហារផ្សេងទៀតដែលមានផ្ទុកវាតែម្ដង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង