ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីឆ្នាំដែលអាចជួយនាំលាភជូនអ្នកផ្ទះ។ តើមានឆ្នាំណាខ្លះទៅ?
ឆ្នាំមមី
នៅក្នុងផ្ទះ បើមានឆ្នាំមមីច្រើន ក្នុងឆ្នាំនេះ លាភធំជារបស់អ្នកហើយ។ ជាពិសេស សមាជិតទាំងអស់ក្នុងផ្ទះ នឹងមិនជួបនឹងសំណាងអាក្រក់ទេ ព្រោះមានតែសំណាងល្អដែលចូលមកតែប៉ុណ្ណោះ។ ដូចនេះ អ្នកនឹងមានទ្រព្យដែលចូល មិនមានទ្រព្យដែលចេញទេ។
ឆ្នាំកុរ
នៅពេលដែលផ្ទះអ្នកមានឆ្នាំកុរ ក្នុងឆ្នាំនេះ អ្នកនឹងធ្វើអ្វីក៏អាចជោគជ័យដែរ ហើយគ្មានឧបសគ្គចូលមករារាំងអ្នកឡើយ។ ជាពិសេស អ្នកទាំងអស់គ្នាដែលរស់នៅជាមួយឆ្នាំកុរនោះ ក៏អាចទទួលបានទ្រព្យច្រើនចូលមកផងដែរ។
ឆ្នាំថោះ
ក្នុងផ្ទះណាដែលមានឆ្នាំថោះច្រើន ក្នុងឆ្នាំនេះ នឹងមិនលំបាកទៀតឡើយ ព្រោះទ្រព្យតែងរត់មកជិតខ្លួនអ្នកជានិច្ច។ ជាពិសេស មុខរបរក៏អញ្ចឹងដែរ ដោយអាចរីកចម្រើនខ្លាំង និងធំជាងមុន ធ្វើឲ្យអ្នកកើបលុយរាល់ថ្ងៃតែម្តង៕