Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយធ្វើឲ្យស្បែកអ្នកម្តាយនៅតែស្អាតក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?

ក្រោយពេលដែលសម្រាលកូនរួច គួរតែសម្រាកឲ្យបានគ្រប់គ្រាន់ មិនគួរនឿយហត់ពេកទេ។ មិនត្រឹមតែប៉ុណ្ណោះ គួរតែរក្សាចិត្តឲ្យស្ងប់ មិនគួរពិបាកចិត្តច្រើនឡើយ ទើបស្បែកអ្នកស្អាត មិនប្រែប្រួល។ ជាពិសេស អាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ព្រមទាំងវីតាមីន ក៏អ្នកម្តាយគួរតែញ៉ាំដែរ ទើបសុខភាពរឹងមាំលឿន ហើយសម្រស់ក៏មិនប្រែជាអាក្រក់ដែរ។ ជាងនេះទៅទៀត អ្នកផ្ទះគួរតែកំដរ និងមើលថែឲ្យបានល្អ ទើបអ្នកម្តាយអាចរក្សាបានសម្ជស្សដែលដូចជាទេពធីតា៕