ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការញ៉ាំគ្រាប់ធញ្ញជាតិ ត្រឹមតែពីរបីដងក្នុងមួយសប្តាហ៍ ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង។
ការស្រាវជ្រាវបានរាប់បញ្ចូលស្ត្រីចំនួន ៣៩.០០០ នាក់ ដែលបានបំពេញកម្រងសំណួរអំពីរបបអាហារនៅពេលចាប់ផ្តើមនៃការស្រាវជ្រាវ និងម្តងទៀតប្រហែល ១០ ឆ្នាំក្រោយ។ អំឡុងពេលនៃការតាមដានដែលមានរយៈពេលជាមធ្យម ១៩ឆ្នាំ ស្ត្រីជិត ១.០០០នាក់ បានស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង។
ដើម្បី ទប់ស្កាត់ឥទ្ធិពលសក្តានុពលនៃគ្រាប់ធញ្ញជាតិ, អ្នកស្រាវជ្រាវបានរាប់បញ្ចូលសន្ទស្សន៍ម៉ាសរាងកាយ សកម្មភាពរាងកាយ ទម្លាប់ជក់បារី និងកត្តាដទៃទៀតដែលជះឥទ្ធិពលដល់ហានិភ័យនៃជំងឺបេះដូង។ ស្ត្រីដែលញ៉ាំគ្រាប់ផ្លែឈើ (ប្រហែលមួយភាគបួននៃពែង) យ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ មានការថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ២៧ ភាគរយ បើធៀបនឹងស្ត្រី ដែលមិនបានបរិភោគគ្រាប់ធញ្ញជាតិ។
អ្នកស្រាវជ្រាវបានរកឃើញថា កម្រិតកូលេស្តេរ៉ុល និងកម្រិតជាតិស្ករនៅក្នុងឈាម ដែលត្រូវបានគេឃើញក្នុងចំណោមអ្នកញ៉ាំគ្រាប់ធញ្ញជាតិ អាចជាផ្នែកមួយនៃអត្ថប្រយោជន៍នេះ៕