អាហារចៀន មានហានិភ័យនៃបេះដូងមួយផ្នែក ព្រោះវាជំរុញឲមានការរលាក។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញការសិក្សាស្រាវជ្រាវមួយចំនួន លើអាហារចៀន និងបញ្ហាដូចជាគាំងបេះដូង ស្ទះសរសៃឈាមបេះដូង ខ្សោយបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការសិក្សាបានរាប់បញ្ចូលមនុស្សជាងកន្លះលាននាក់។ ក្រុមអ្នកស្រាវជ្រាវក៏បានពិនិត្យមើលទិន្នន័យពីការសិក្សាចំនួន ៦ ផ្សេងទៀត ដែលវាយតម្លៃពីការផ្សារភ្ជាប់នៃការញ៉ាំអាហារចៀន និងឆាប់ស្លាប់។
អ្នកដែលញ៉ាំអាហារចៀនច្រើនជាងគេក្នុងមួយសប្តាហ៍ងាយនឹងមានបញ្ហាបេះដូង ២៨ ភាគរយ បើធៀបនឹងអ្នកដែលញ៉ាំតិចបំផុត។ រាល់ការទទួលទានអាហារចៀនក្នុងមួយសប្តាហ៍ចំនួន ១១៤ ក្រាម បង្កើនហានិភ័យដល់ទៅ ៣% ។ ប៉ុន្តែ ការវិភាគបានបរាជ័យក្នុងការបង្ហាញថា អ្នកដែលញ៉ាំអាហារចៀនច្រើន ទំនងជាឆាប់ស្លាប់មុនអាយុ។
ក្រៅពីបង្កឱ្យមានការរលាក អាហារចៀនច្រើនតែមានជាតិសូដ្យូមខ្ពស់ ក៏ដូចជាខ្លាញ់ឆ្អែត ដែលមានគ្រោះថ្នាក់។ ដូច្នេះហើយ សូមជៀសវាងអាហារចៀនក្នុងខ្លាញ់សត្វ, ផ្ទុយទៅវិញជ្រើសរើសអាហារចៀនក្នុងប្រេងបន្លែ។