​តើ​អ្នក​មិនសូវ​ផឹកទឹក​មែន​ទេ​? ឫ​មួយ​អ្នកជា​មនុស្ស​ដែល​ខ្ជិល​ក្រោក​ពី​កៅអី ដើម្បី​ទៅរក​ទឹក ទោះបី​ស្រេកទឹក​ក៏ដោយ​? មើល​ពី​សារៈ​ខាន់​នៃ​ការ​ផឹកទឹក​ឥឡូវនេះ នោះ​អ្នក​លែង​ខ្ជិល​ទៀតហើយ​!
​ទឹក​រក្សា​រាល់​ប្រព័ន្ធ​ទាំងអស់​នៅក្នុង​ខ្លួន​ឱ្យ​ដំណើរការ​បានល្អ​។ ទឹក​មាន​ការងារ​សំខាន់ៗ​ជាច្រើន​ដូចជា​៖

.​បញ្ជូន​សារធាតុចិញ្ចឹម​និង​អុកស៊ីសែន​ទៅ​កោសិកា​របស់​អ្នក​
.​បង្ហូរ​បាក់តេរី​ពី​ប្លោកនោម​របស់​អ្នក​
.​ជំនួយការ​រំលាយ​អាហារ​
.​ពារ​ការ​ការ​ទល់លាមក​
.​ធ្វើឱ្យមាន​សម្ពាធ​ឈាម​ធម្មតា​
.​ធ្វើអោយ​បេះដូង​មាន​ស្ថេរភាព​
.​ការពារ​សរីរាង្គ​និង​ជាលិកា​
.​រក្សា​សីតុណ្ហភាព​រាងកាយ​
.​រក្សា​តុល្យភាព​អេឡិចត្រូលីត (​សូ​ដ្យូ​ម​) ។​

​ការផ្តល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​បំពេញភារកិច្ច​ទាំងនោះ បានន័យថា​អ្នក​កំពុងមាន​ជាតិ​ទឹក​។​

​ប្រសិនបើ​អ្នក​មិន​ផឹកទឹក​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ​អ្នកនឹង​ប្រឈម​នឹង​ការ​ខ្សោះ​ជាតិ​ទឹក​។ សញ្ញា​ព្រមាន​នៃ​ការ​ខះ​ជាតិ​ទឹក​រួមមាន​ភាពទន់ខ្សោយ សម្ពាធ​ឈាម​ទាប វិលមុខ ភាពច្របូកច្របល់ ឬ​ទឹកនោម​មាន​ពណ៌​ស្រអាប់​។​

​ដូច្នេះ​តើ​អ្នក​គួរ​ផឹកទឹក​ប៉ុន្មាន​? មនុស្ស​ភាគច្រើន​ត្រូវការ​ទឹក​ប្រហែល ៤ ទៅ ៦ ពែង​ក្នុង​មួយថ្ងៃ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង